តារាចម្រៀង និងកំប្លែងនិយមតែងខ្លួនស្រី រ៉ូ លីន បានបង្ហាញអោយគេឃើញថា កំពុងតែទទួលបាននូវសញ្ញា ជោគជ័យជាថ្មី ធ្វើអោយកញ្ញាផ្ទាល់មានការរីករាយ។ រ៉ូ លីន ទទួលបានភាពប្រសើរជាមួយ ការងារដូចដែលបានកាន់កាប់កាល មួយរយៈមុន។ ម្ល៉ោះហើយអ្នកណា ក៏មើលឃើញថា សន្ទុះកំប្លែងរបស់រ៉ូ លីនមកផ្ទុះម្តងទៀត។

រ៉ូ លីន បានឆក់យកការទាក់ចិត្តម្តងទៀតហើយជាមួយ កម្មវិធី«ចឹងហ្អ» ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ម៉ាយធីវី និងនៅលើផេក។ រ៉ូ លីន បានប៉ះដៃគូជាមួយ សុភក្រ័ កុសុម៉ា សារ៉ាវ៉ាន់ និងយ៉ារ៉ូ។ ទាំងអស់គ្នាផ្តោះផ្តងយ៉ាង ប្រទាក់ប្រទាញគ្នា។ ពិសេសការតុបតែងតួ មើលទៅប្លែកសមប្រធានបទដែលលើក មកសម្ភាសន៍។ ចាប់តាំងពី ហក់មកលេចមុខឡើង ជាពិធីករ ឃើញថា រ៉ូ លីន កាន់តែមានភាពប្រសើរជាងមុនច្រើន ដោយសារការលេងខ្លួន និងស្ទីលនិយាយ កំប្លែងក៏មើលទៅមានភាពចង់សើចហើយសម មានសភាពកំប្លែងស្ងួត។

ហ្វេនៗ ដែលគាំទ្រ រ៉ូ លីន រំពឹងថា ឆ្នាំ២០២១ នេះ នឹងមានអ្វីដែលប្លែកល្អៗ មកចែកជូនប្រិយមិត្តគាំទ្រតទៅទៀត។ ទាំងការចេញចម្រៀងថ្មី របៀបបង្ហាញតិចនិចកំប្លែង ស្ទីលតុបតែងខ្លួន និងការលើកយកពាក្យពេចន៍កំប្លែងល្អ មកជូនមហាជនបានសើចសប្បាយរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here