យោងតាមការបង្ហោះរបស់ពិធីការិនីកញ្ញា MC Riya បានអះអាងថាក្រោយពីតារាចម្រៀងម្នាក់ឈ្មោះស្រី លីន គេចវេសមិនសងលុុយខ្លួនចំនួន 25$ ហើយបានបោះពាក្យដម្ដីឱ្យនាងបង្ហោះតាមចិត្តរហូតនាងបង្ហោះជាសាធារណៈនោះ ស្រាប់តែអតីតពិធីការិនីកញ្ញា សាសា បានខលមកខ្លួនទាំងយប់ដើម្បីសុំសងលុយជំនួស តែអ្វីដែលបង្កើតជារឿងនោះគឺ សាសា បានព្រមាននាងថាទុកពេលឱ្យ3 ថ្ងៃត្រូវលុបវីដេអូដែលបានប៉ះពាល់លើតារាចម្រៀងស្រី លីន ឱ្យអស់បើមិនដូច្នោះទេនឹងចេញមុខប្ដឹងជំនួស ហើយនឹងព្រមានទៅដល់ហាងដែលនាងធ្វើការប្រសិនបើមិនលុបទៅតាមអ្វីដែលនាងបានកំណត់ពេល។
បន្ថែមពីលើការគម្រាមនោះក៏មានការទាក់ពាក្យសម្ដីគ្នា ដោយាសារតែអតីតពិធីការិនីកញ្ញា សាសា បានដៀល MC Riya ដោយពាក្យអសុរសនិងបានមាក់ងាយនាងថា ជាស្រីរកស៊ីយប់ជាដើម ទើបធ្វើឱ្យ MC Riya ក្ដៅស្លឹកត្រចៀកហើយបង្ហោះលេខទូរស័ព្ទដែល សាសា បានខលមកអមដោយសំណេរថា « ឯងត្រជាក់ហើយ ឯងថាសងលុយហើយក៏លុបវិញ ឡូវមានណា
ទោះសងហើយក៏មិនលុបដែរពៅ រឹតតែឆេះលើសដើម🖕
ហ៊ានអោយមីតាពោកជាំណាតេមកដៀលខ្ញុំទាំងយប់ យើសហ៊ានណាស់មីហ៊ាន គំរាមឯងទុក្ខពេលអោយឯងបីថ្ងៃបើមិនលុបចោលនឹងប្តឹង🖕ទោះត្រូវលុបក៏លែងលុបដែរមីនាង
បើសូមតាមសំរួលលុប តែចេញមកគំរាម ហើយដៀលខ្ញុំឡើងស្ពឹកមុខបែបនេះគិតខ្ញុំនឹងស្អី 🖕ស្គាល់ខ្ញុំអោយយូបន្តិចខ្ញុំស្រួលណាសនិយាយចូលចិត្តប្រហេតុផល តែបើចេញមកគំរាមមិនស្តាប់ហេតុផល ដៀលកប់ៗបែបនេះ បើរីយ៉ាចប់ឆ្កែសុទ្ធ😤 » ។
ជាមួយគ្នានោះអតីតពិធីការិនី សាសា ក៏ឈានដល់ការបង្ហោះរូប MC Riya ជាសាធារណៈ ហើយឈានដល់ការ Live វាយបកបរិហាកេរ្តិ៍នាងធ្វើឱ្យ MC Riya កើតទុកមិនសុខចិត្ត។ ពត៌មានលម្អិតសូមរង់ចាំទស្សនាវីដេអូពី ផ្ទះតារាTV។
https://fb.watch/3dUWeP-SM8/