ម្ចាស់ម្កុដឆ្នាំ២០១៩ ខាងលើនេះ ធ្លាប់បានខកខាន ចេញទៅដណ្តើម ម្កុដ នៅប្រទេសវេណេហ្សូអេឡា ដោយមានហេតុផលផ្ទាល់ខ្លួន។ នាពេលឆ្នាំថ្មីនេះ ចម្រូងចម្រាស់ រវាងសេង រដ្ឋា និងខាងអ្នករៀបចំឃើញថា មានការកំណត់អោយការចេញទៅប្រកួតលើឆាកអន្តរជាតិខាងមុខគួរ តែបានទៅដេត ស្រីនាថអតីតបវរកញ្ញា ស្រស់សោភា។

យោងការបង្ហោះនៅលើផេកមួយ បានលើកឡើងថា « ប្រសិនបេីបេក្ខភាព Top កំពូលទាំង៥ របស់ Miss Grand Cambodia ឆ្នាំ២០២០ មិនមាននរណាម្នាក់ដែលអាចតំណាងជាតិអោយកម្ពុជាក្នុងការប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០-២០២១ បាននោះ។
តេីអាចទេ ដេត ស្រីនាថដែលទៅមិនមែនជំនួសតំណែងនរណាម្នាក់មួយឡេីយ គឺនាងមានឈ្មោះនិងសិទ្ធពេញលេញ ក្នុងនាមម្ចាស់មកុដ Miss Grand Cambodia ដែលបានខកខានចេញទៅប្រកួតកាលឆ្នាំ២០១៩ កន្លងមក?»។

ដេត ស្រីនាថ ជាអតីតបវរកញ្ញា ដែលមានរូបរាងតូចច្រឡឹង មុខមាត់ដូចកូនកាត់។នាងរមែងលេចមុខ ក្នុងសកម្មភាពនានារបស់សិល្បៈ លើកលែងតែការសម្តែងរឿង។ ប្រសិនបើនាងមានឱកាសមែននោះ ត្រូវខិតខំបង្វឹក បន្ថែមទៀតនូវសមត្ថភាព ភាពក្លាហាន និងចំនេះដឹងទូទៅ។

យ៉ាងណាមិញនេះគ្រាន់តែជាមតិរបស់ហ្វេនម្នាក់ប៉ុណ្ណោះ តែការពិតមិនអាចនោះទេ ដោយសារតែ ដេត ស្រីនាថ ដ្បិតថាមានសម្រស់ មានសមត្ថភាព តែនាងជាបេក្ខភាពដែលជ្រើសរើសដោយក្រុមហ៊ុនផ្សេងមិនមែនមហាហង្ស ហើយនាងក៏រឹតតែឆ្ងាយពីការហ្វឹកហាត់ត្រៀមខ្លួនទៅទៀត បើធៀបនឹងបេក្ខនារី Miss Grand Cambodia 2020 ដែលអះអាងថា ខ្លួនមានភាពស្ទាក់ស្ទើរ ក្នុងការឡើងទៅឆាកអន្តរជាតិនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here