មានការភ្ញាក់ផ្អើលខ្លាំង នៅពេលមហាជនបានទស្សនាបទ ចម្រៀងមួយមានឈ្មោះថា «I’m Not The Gang» ជាការដឹងនាំសម្តែង របស់ភរិយា សិរីមន្តព្រោះអ្នកមើល ឃើញបង្ហោឈ្មោះភរិយា សិរីមន្ត អ្នកនាងកួយ ផល្លីជាអ្នកដឹកនាំសម្តែង។ ហេតុផលនេះហើយ ធ្វើអោយគេភ្ញាក់ព្រឺត តែម្តងព្រោះសុខៗ ប្រពន្ឋតារារូបនេះមានជំនាញដឹកនាំសម្តែង មិនដឹងចេះតាំងពីពេលណានោះទេ។

សិរីមន្ដ បានឆ្លើយតបចំពោះអ្នកសរសើរថា MV បទ ”I’m Not The Gang“ មានចំណុចទាក់ទាញជាងបទចម្រៀងដទៃទៀតនោះ ដោយលោកសិរីមន្ត អះអាងថា ប្រពន្ធរបស់លោក គឺជាអ្នកដឹកនាំសម្ដែងបទមួយនេះដោយផ្ទាល់តែម្ដង ហើយបើដូចអ្វីដែលគេលើកឡើងមែន លោកថា ម្ល៉េះមិនដឹងជាប្រពន្ធរបស់លោកសប្បាយចិត្តយ៉ាងណានោះទេ។
ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយលោកខេមរៈ សិរីមន្ត លើកភរិយាកូន៣ ឲ្យក្លាយទៅជាអ្នកដឹកនាំសម្ដែង MV នៅផលិតកម្មធំហង្សមាស នេះមក លោកនឹងហ៊ានធ្វើឲ្យភរិយាកាន់តែរំភើបថែមទៀត តាមរយៈការដឹកដៃគ្នារៀបការជាចំហដែរឬទេ ខណៈដែលសិរីមន្ដ ធ្លាប់ប្រាប់ថា បានរៀបការកាលពីឆ្នាំ២០០៩ តែគេមិនសូវមានអ្នកជឿ៕
     
តាមរយៈការយឹតយោងប្រពន្ធឲ្យក្លាយទៅជាអ្នកដឹកនាំបទចម្រៀងរបស់ប្ដីនេះ គឺខេមរៈ សិរីមន្ដ ពិតជាចង់ឲ្យភរិយាលោកហក់ចូលរួមការងារជាមួយគ្នាតែម្ដង ដែលជាធ្លុងមួយសម្រាប់ជួយលោកឲ្យកាន់តែល្បីថែមទៀត ស្របពេលដែលលោកខេមរៈ ភារុណ មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីជោគវាសនា ឬភាពល្បីល្បាញរបស់សិរីមន្ដ តាមរយៈលោកជាអ្នកនិពន្ធបទចម្រៀងឲ្យលោកសិរីមន្ត​ ច្រៀង។

LEAVE A REPLY

Please enter your comment!
Please enter your name here