ពើតប្រទះរឿងរ៉ាវ ច្រើនដងកន្លងទៅបាន បង្ហាញផ្លូវ អោយអតីតតារាសម្តែង លំដាប់កំពូលចន ច័ន្ទលក្ខិណា បានតាំងចិត្ត ហើយហាត់ពត់ខ្លួនឯងប្តូរ ជំហរថ្មីចាប់ពីពេលនេះ។ អ្នកនាង បានបង្ហោះពាក្យពេចន៍មួយចំនួន ក្នុងន័យ មិនបន្តចង់ឈ្នះចាញ់ សុំតែសេចក្តីសុខក្នុងចិត្ត និងប្រឹងប្រែងរស់ជាមួយមុខរបរដែលស្រឡាញ់កើតពីភាពព្យាយាម។
ក្នុង បណ្តាញសង្គមរបស់ អ្នកនាង បានលើកសរសេរថា «ផ្លាស់ចិត្ត ប្ដូរអារម្មណ៍ ខិតខំដេីរទៅមុខមួយជំហ៊ានម្តងៗ ជាមួយសតិបញ្ញាដែលយកភាពវិជ្ជមានជាត្រីមុខ ហើយ ព្យាយាមប្រើចិត្តអត់ធ្មត់ ខន្តី សណ្តោសមេត្តាអោយបានច្រើនដង និង ដកខ្លួនអោយឆ្ងាយពីមនុស្សដែលយកភាពអវិជ្ជមានជាចម្បង នោះ ភាពអន្តរាយ និង ទុក្ខសោករបស់យើងនឹងរសាយបាត់ទៅ
សូមជូនពរអោយបងប្អូនស្ត្រីជោគជ័យគ្រប់ការងារ»។
ការថ្លែងបែបនេះ ជាការបន្ថយភាពតានតឹង ដែលអ្នកនាងមិនចង់អោយកើតមានបន្តទៀត។ ប៉ុន្តែនៅមានរឿងមួយចំនួនខ្លះអ្នកនាងហួសចិត្ត រមែងបោកបក់មកលើខ្លួន។ មកទល់ពេលនេះអ្នកនាង លក្ខិណាលាឈប់ពីសិល្បៈហើយ ដោយងាកមកពង្រឹងការងារនៅសមាគមសិល្បៈជាប្រធាន។ សេសសល់ពេលវេលា អ្នកនាង ឆ្លៀតរកសុីលក់គ្រឿងសំអាងតាមអនឡាញ ដែលមានការគាំទ្រច្រើនលើសលុប។