មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង អ្នកនាង មាស លក្ខិណា បានប្រកាសនៅព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០២១ នេះថា ដៃគូចម្រៀងរបស់អ្ននាង គឺលោក ផល្លី បានទទួលមរណភាពហើយ ខណៈដែលមូលហេតុនៅមិនទាន់អាចសុំការបំភ្លឺពីអ្នកនាង បាននៅឡើយទេ ដោយសារតែការទំនាក់ទំនងគ្មានការឆ្លើយតប។ យ៉ាងណាមិញមានការឆ្លងឆ្លើយតាមឆាតថា លោកទទួលមរណភាព ដោយសារគាំងបេះដូង ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនទាន់។ អ្នកនាង មាស លក្ខិណា បានបង្ហោះភ្ជាប់ជាមួយរូបថតមរណភាពរបស់ ដៃគូខ្លួនថា “លឿនពេកហើយ គាត់មិនបានលាពុកម៉ែបងប្អូនមួយម៉ាត់ទេ បងអើយបង”។ នេះចាត់ទុកថា គឺជាដំណឹងដ៏រន្ធត់របស់អ្នកសិល្បៈ ដោយសារតែលោក ផល្លី ក៏ជាអ្នកចម្រៀង ដែលមានកេរ្តិ៍ឈ្មោះម្នាក់ ជាពិសេសអ្នកតាមដានការ Live ច្រៀង របស់អ្នកនាង មាស លក្ខិណា លើផេកជាប្រចាំ។






