អ្នកនាង នៅ សុនិតា កំពុងតែមានសេចក្តីសុខខ្លាំងក្រោយពេលទទួលបានកូនប្រុសមួយ។ អ្នកនាងនៅតែចង់បានសេចក្តីសុខ បន្ថែមទៀត ក្រោយចំណងស្នេហ៍រឹងមាំ។ នោះគឺការរៀបការ ជារូបភាពធំដែលមិនអាច មើលរំលងបាន។ប៉ុន្តែនៅ មិនទាន់គិតថា ពេលណានោះនៅឡើយយោង លើភាពមមាញឹកនោះ។

ស្នេហាខុសវ័យរវាង នៅ សុនិតា និងពោះម៉ាយ លោកទិត ថាវរិទ្ធ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុជាង១ឆ្នាំទៅហើយ តែស្វាមីនាងនៅតែមិនហ៊ានផ្គាប់ចិត្តប្រពន្ធក្មេង តាមរយៈការកំណត់ពេលវេលារៀបការជាក់លាក់ ធ្វើឱ្យនាងរំភើប ដូចអតីតសង្សារដែលបានរៀបអាពាហ៍ពិពាហ៍ជាចំហឡើយ បើទោះជាមុននេះ លោកបានឱ្យតំណែងធំ “ជំទាវ” ដល់តារាសម្តែងរូបនេះក្តី…។ អ្នកនាងនៅតែ មើលថែគ្រួសារ ស្វាមីដែលជាស្វាមីចិត្តធម៌ ស្រឡាញ់ស្មោះ។ ពិសេសអំឡុងលោកថាវរិទ្ឋឈឺ និតាជាអ្នកមើលថែយ៉ាងជិតដិត នៅជាកម្លាំងចិត្តរហូតបានស្បើយវិញ។

មិត្តភក្តិរបស់សុនិតា មួយចំនួន បានសរសើរថា នាងមានហុងស៊ុយល្អ គ្រាន់តែសម្រាលកូនភ្លាម ប្តីនាងឡើងឋានៈជាឯកឧត្តមភ្លែតតែម្តង ប៉ុន្តែអ្នកខ្លះទៀត ហាក់មានភាពស្រពេចស្រពិលចំពោះស្នេហានាងទៅវិញ ព្រោះថា បើនាងបានរៀបការជាចំហ ដូចអ្នកនាងសូលិកា ជាមួយលោករិទ្ធី ។ បើសិនជា សុនិតា បានមង្គលការពេញមុខ បន្តទៀតនោះ ពិតជានាងរីកបេះដូងយ៉ាងនោះទេ ហើយគេមកជូនពររិតតែច្រើន។

Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here