ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ដែល ត្រូវគេ ស្គាល់ថា ជាព្រះអង្គមួយ រូបមានទឹកចិត្ត បង្ហាញសេចក្តីសណ្តោស ជួយដល់ជនទន់ទាប។ នភលើបណ្តាញ សង្គម របស់ ព្រះអង្គ កាលពីម្សិលមិញ បានរៀបរាប់ខ្លឹមសារ ដ៏មានអត្ថន័យ ទាក់ទងទឹកចិត្ត ស្ត្រីថ្នាក់កំពូល របស់ប្រទេសកម្ពុជាយើង ។

នៅក្នុង សំណេរ របស់ ព្រះ អង្គកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ បានលើកឡើងថា «នៅក្នុងជាតិនេះខ្ញុំព្រះករុណាពិតជាមានសំណាងនិងសប្បាយ​ចិត្ត​ណាស់​ដែល​បាន​ជួប​ ញោម​ម៉ែ​ ទាំងអស់​គ្នា​ សុទ្ធ​សឹង​តែជាមាតានៃគុណធម៌និងមហាឧបាសិកាចិត្តបុណ្យទាំងអស់គ្នា»៕ ជាការគន់ ទៅលើភាព ជាក់ ស្តែង មាតានៃគុណធម៌ ខាងលើនេះ រមែង គិតគូ ពីប្រជារាស្ត្រ គ្រប់ស្រទាប់វណ្ណៈ មិនថាស្ថិតក្នុង កាលៈទេសៈ ណា នៅទិសទីណា តែងតែផ្តល់ក្តីសង្ឃឹម លើកទឹកចិត្ត ប្រកបដោយធម៌ មេត្តា មិនប្រកាន់ឋានៈ ធ្វើអោយរាស្ត្រកក់ក្តៅ និងចាត់ទុកថា ជាសំណាងបំផុត។

កន្លង មក ញាតិ ញោម ពុទ្ធបរិស័ទ ធ្លាប់ តែ ឃើញ ព្រះតេជ្ជគុណ ចិត្ត ធម៌ នី សុណ្ណមុន្នីរ៉េត និមន្ត ចែក អំណោយ ជួយ ដល់ ញាតិញោម ចាស់ ជរា ទុរគត ជន និង អ្នក ខ្វះ ខាត មួយ ចំនួន។ កាយវិការប្រកប ដោយធម៌ នេះហើយ ទើបធ្វើអោយញាតិញោម ទាំងឡាយ លើកទឹកចិត្តនិងសរសើរ ចំពោះ ភាព មេត្តា របស់ព្រះអង្គ ដែលស្រឡាញ់ អាណិត ដល់ញាតិមិត្ត ទន់ទាប ហើយមិនមែន ជាការសម្តែងបន្លំឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here