មិនមែនតែស្រទាប់មហាជនប៉ុណ្ណោះទេ អ្នកសិល្បៈភាគច្រើនដែលមានភាពស្និទស្នាលនឹងតារាទាំងពីរដួងនេះក៏សុទ្ធតែយល់ស្របគ្នាផងដែរថា តារាចម្រៀងទាំងពីរដួងនេះគឺជាដៃគូដែលមានភាពស្អិតល្មួតពិសេសបន្ទាប់ពីអ្នកទាំងពីរបង្កាត់ទំនាក់ទំនងមិនខុសពីគូស្នេហ៍ដោយមិនខ្វល់ពីការចាប់អារម្មណ៍របស់មហាជន។ ស្ទើរតែគ្រប់សកម្មភាពលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ តែងតែបង្ហាញមុខរួមគ្នា ដោយតារាចម្រៀងសាច់សរក្មេងខ្ចី ប៉ាច គីមមួយ ក៏ផ្ដល់ឱកាសឱ្យកម្លោះសង្ហារ សយ រតនៈ កាន់តែចូលកៀកកិតដែលមិនខុសពីនាងកំពុងតែពិចារណាឱ្យលោក សយ រតនៈ ចូលមកជំនួសបេះដូងដែលនាងធ្លាប់បរាជ័យកាលពីអតីតកាល។

អ្វីដែលគួរឱ្យកត់សម្គាល់គឺអ្នកទាំងពីបានបណ្ដើរគ្នាចូលរួមក្នុងពិធីមង្គលការរបស់ពិធីការិនីក្នុងទូរទស្សន៍ហង្សមាសកាលពីពេលថ្មីៗ ហើយបានសារភាពទៅវិញទៅមកនូវទំនាក់ទំនងមួយចំនួន ដែលទំនងជាទទួលស្គាល់នូវចំណងស្នេហ៍។ តារាចម្រៀងកញ្ញា ប៉ាច គីមមួយ បានថ្លែងប្រាប់ថា មានហេតុផលជាច្រើនដែលធ្វើឱ្យនាងសម្រេចចិត្តចាប់ដៃគូជាមួយតារាចម្រៀងលោក សយ រតនៈ គឺដោយសារតែលោកជាបុរសសង្ហារមានសម្លេងល្អ ចេះយោគយល់អធ្យាស្រ័យនាង និងអ្វីដែលសំខាន់គឺលោកត្រូវបានអ្នកគាំទ្រកាន់តែច្រើនសរសើរថាសាកសម។ ក្នុងនោះការជ្រោមជ្រែងពីហង្សមាស ដែលធ្វើឱ្យនាងនិងលោក ក្លាយជាដៃគូមិនអាចបាត់មុខក៏ជម្រុញឱ្យលោកនិងនាង កាន់តែស្និទស្នាលនឹងគ្នាផងដែរ។

ថ្វីត្បិតតែមិនទាន់សារភាពថាទំនាក់ទំនងដែលបានកើតឡើងគឺជាស្នេហា តែនាងក៏មិនបានប្រកែកនោះដែរ ដោយនាងសារភាពថាបច្ចុប្បន្នមិនទាន់ច្បាស់លាស់ តែរឿងអនាគតអាចជារឿងមួយផ្សេង ថ្វីត្បិតតែធ្លាប់មានពត៌មានបាក់បែកស្នេហាមុនក្លាយជាតារាល្បី តែ ប៉ាច គីមមួយ ប្រាប់ថានាងមិនរាងចាលក្នុងការពិចារណាជ្រើសយកស្នេហាថ្មីនោះទេ។ ដោយគ្រាន់តែនាងទុកឱ្យពេលវេលាជាអ្នកអារកាត់ទំនាក់ទំនងរវៀងនាង និងលោក សយ រតនៈ មួយពេលនេះសិន។ នាងបន្តថានាងមិនដែលបិទផ្លូវចំពោះអ្នកសិល្បៈដូចគ្នានោះឡើយ តែមកពីនាងចង់ទុកពេលវេលារកលុយ និងកសាងប្រជាប្រិយភាពឱ្យរឹងមាំក្នុងសិល្បៈបន្តិចសិន ទើបនាងមិនទាន់កំណត់ថា ភាពស្និទស្នាលដែលបានកើតឡើងជាមួយលោក សយ រតនៈ គឺជាស្នេហា។

លោក សយ រតនៈ ក៏លាតត្រដាងផងដែរថាលោកពេញចិត្តនឹង ប៉ាច គីមមួយ ស្ទើតែគ្រប់ចំណុចទាំងស្ទីល តុបតែងខ្លួន ទឹកដមសម្លេង និង លក្ខណៈសម្បត្តិ ដែលធ្វើឱ្យលោកមិនអាចអត់នាងជាដៃគូបាន។ លោកបានសារភាពប្រាប់ ផ្ទះតារាTV ថា ការចាប់ដៃគូចម្រៀងគឺជាអ្វីដែលធ្វើឱ្យលោកនិង ប៉ាច គីមមួយ មានភាពស្និទស្នាល ហើយតាមរយៈការងាររួមគ្នាប្រមាណជាង6 ឆ្នាំគឺទំនាក់ទំនងផ្លូវចិត្តចំពោះគ្នា អាចថាលើសពីដៃគូចម្រៀង តែលោកនៅមិនទាន់អាចចាត់ទុកថានេះ គឺជាស្នេហានៅឡើយទេ ដោយសារតែអ្វីៗនៅវែងឆ្ងាយទៀត។ យ៉ាងណាក៏ដោយលោកចាត់ទុកថា នេះគឺជាដំណាក់កាលស្វែងយល់ចិត្តគ្នា ហើយប្រសិនបើការយល់ឃើញរបស់អ្នកគាំទ្រអាចកើតឡើងមែន នោះក៏លោកពេញចិត្តនឹងទទួលយក។
អ្នកគាំទ្រកាន់តែច្រើនជឿថាទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែនជាការសិក្សាស្វែងយល់ ដោយយល់ថាគឺជាចំណងស្នេហ៍ច្រើនជាង ដោយគ្រាន់តែពេលនេះអ្នកទាំងពីរមិនហានប្រកាសថាស្រឡាញ់គ្នាដោយពេញមុខតែប៉ុណ្ណោះ។

0

LEAVE A REPLY

Please enter your comment!
Please enter your name here