ដ្បិតតែពិធីខួបអាពាហ៍ពិពាហ៍គម្រប់៧ឆ្នាំរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា ត្រូវបានបញ្ចប់តាំងពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ តែពិធីមួយនេះនៅតែត្រូវបានទទួលការចាប់អារម្មណ៍ ដោយសារតែពោរពេញដោយវត្តមានសិល្បករ ហើយអ្វីដែលកាន់តែពិសេស គឺភ្ញៀវភាគច្រើន គឺរំលេចដោយឈុតបៃតង ពណ៍ស្លឹកឈើ ដោយលោកផាត់ តារារដ្ឋ ជាម្ចាស់កម្មវិធីបញ្ជាក់ថា ដើម្បីបំផុសផ្នត់គំនិតអោយស្រលាញ់បរិស្ថាន ស្រលាញ់ធម្មជាតិ ហើយរួមគ្នាអភិរក្ស និង ថែរក្សាធម្មជាតិ ដើម្បីកម្ពុជាទាំងអស់គ្នា។ តារាសិល្បៈទាំងនោះ បានធ្វើអោយមានភាពទាក់ទាញយ៉ាងខ្លាំងមិនអន់ដែរ ដើម្បីជាប្រយោជន៍អោយមានការយល់ថា បរិស្ថានបៃតង គឺសំខាន់សម្រាប់មនុស្សគ្រប់គ្នានៅលើផែនដី។ តារាមួយចំនួនត្រូវគេឃើញបង្ហាញខ្លួនជាមួយនឹង ម៉ូដប្លែកៗនោះផង ដែលជួយអោយពិធីពេលល្ងាចនៅក្នុងពិធីនោះ លេចធ្លោក្នុងចំណោមពិធីជួបជុំមួយចំនួន ដែលបានធ្វើឡើង។ វត្តមានតារាសម្ដែង តារាចម្រៀង តារាកំប្លែង ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំលេង និង កំពុងឡើងកូដ មិនត្រឹមតែធ្វើអោយពិធីមានភាពគគ្រេងប៉ុណ្ណោះទេ តែជំនួបអ្នកសិល្បៈដែលធំមួយនេះ ក៏ស្ថិតក្នុងន័យបំផុសអោយមនុស្សទាំងអស់ កាន់តែស្រលាញ់ពណ៍បៃតង និងបំផុសអោយរួមគ្នាការពារពណ៍បៃតងនៅលើផែនដី ដើម្បីអោយក្នុងដែនដីទាំងមូល មានតែពណ៍បៃតងនៅជុំវិញខ្លួន មិនខុសពីរួមគ្នាផ្ដល់តម្លៃដល់រុក្ខជាតិបៃតងនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាជំនួបតារាសិល្បៈ ក្នុងសំលៀកបំពាក់ពណ៍បែបបរិស្ថាន តែនេះក៍ជាជំនួបដើម្បីអបអរដល់ ពិធីសម្ពោធសាខាទី១៥ របស់ក្រុមហ៊ុន K01 ដែលទិញសិទ្ធិចែកចាយផ្ដាច់មុខលើផលិតផលអប់ប្រចាំខណ្ឌពោធិសែនជ័យ របស់ភរិយាស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ។
អ្នកស្រី ស៊ាន់ មួយហុង ហៅមួយមួយ មានលេខសម្គាល់ K1168 ជាម្ចាស់សាខា និងជាភរិយារបស់ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហាញនូវអារម្មណ៍រភើប និង សប្បាយរីករាយយ៉ាងខ្លាំង ដែលក្នុងពិធីដំណើរការអាជីវកម្មរបស់អ្នកស្រី មានភ្ញៀវកិត្តិយស ដោយមានតារាសិល្បៈចូលរួមកុះករ ដែលនេះបង្ហាញពីការស្រលាញ់រាប់អានចំពោះគ្រួសាររបស់អ្នកស្រី។ អ្វីដែលកាន់តែពិសេសគឺ តារាសិល្បៈភាគច្រើនសុទ្ធតែរំលេចនូវពណ៍បរិស្ថាន ដើម្បីពញាក់អារម្មណ៍អោយមហាជនទាំងមូល មើលឃើញពីអត្ថបហរយោជន៍នៃរុក្ខជាតិបៃតង ដែលមានន័យថា បើលើពិភពលោកមានការកើនឡើងនូវរុក្ខជាតិបៃតង និង បរិស្ថានល្អ គឺច្បាស់ណាស់ថា នៅជំរុញពិភពលោកក្នុងពេលខាងមុខ នឹងពណ៍ដោយការកើនឡើងនូវរុក្ខជាតិបៃតង។ តារាសិល្បៈទាំងចាស់ទាំងថ្មី បានបង្ហាញនូវស្នាមញញឹម អមដោយការការបង្អួតសម្រស់ ធ្វើអោយអ្នកបានឃើញមានការចាប់អារម្មណ៍មិនតិចទេ ជាពិសេសក្នុងរង្វង់អ្នកលេងហ្វេសប៊ុក។ ក្នុងចំណោមនោះ បើទោះជាតារាសិល្បៈ និង ភ្ញៀវកិត្តិយសមិនបានគ្រងឈុតបៃតង តែក៏ចាតទុកថាបានរួមចំណែក ជួយអោយអ្នករំលេចឈុតពណ៌ស្លឹកឈើដើម្បីពញាក់អារម្មណ៍ដល់មហាជន កាន់តែរីកសាយខ្លាំង ងាយនឹងដឹងដោយមនុស្សភាគច្រើន។






























































