តារានិយមតុបតែងកាយជា មនុស្សស្រី ចែ រ៉ូហ្សា ឬគន់ រៀមរតនៈ មានភាពរីករាយបន្តិចហើយ ស្របពេលដែលលោក អាចរកបានកន្លែងលក់ហូលផាមួង បានហាងត្រឹមត្រូវលែង ដឹកតាមឡានលក់លំបាកដូចមុន។ លោកមានភាពស្រលះខ្លួនជាខ្លាំង ក្រោយពេល អ្នកនាង បូ រ៉ានិក កាត់ដេរ ព្រមសហការ ជូនទីតាំងអោយលោក បញ្ឈកក្រណាត់ហូលផាមួង ក្នុងហាងអ្នកនាងពេញមុខ។
ចែ រ៉ូហ្សា បានព្យាយាមដើររកទីតាំង ហាងដើម្បីដាក់ហូល ផាមួងខ្មែរ លក់អោយមានភាពស្រស់ស្អាតនឹងគេ។ ចំណាយពេលយូរបែបនេះ នៅចុងក្រោយលោក អររំភើប ដែលថៅកែស្រីចិត្តល្អ បូ រ៉ានិកកាត់ដេរ ល្បីឈ្មោះព្រមសហការអោយកន្លែងជាហាងដាក់ឥវ៉ាន់លក់។ ម្ល៉ោះហើយបំណងនេះធ្វើអោយ លោករីកថ្លើមព្រោះបានទីតាំងល្អហើយ រុញអោយហូលលោក ដែលជារបស់ខ្មែរ ទទួលបានភាពគាំទ្រទៀត។
ចែ រ៉ូហ្សា នៅតែព្យាយាមយ៉ាង ណានឹងពង្រឹងមុខរបរ រកសុីអោយកាន់តែមានភាពគាប់ប្រសើរ។ លោកនៅតែអរគុណចំពោះ អ្នកនាងបូ រ៉ានិច ដែលអាណិតស្រឡាញ់ហើយ បានជួយដល់លោកអោយមានទីតាំងច្បាស់នឹងគេ។ បណ្តាអ្នកសិល្បៈឬ អតិថិជន ទាំងឡាញបើត្រូវការហូល ផាមួងល្អកុំភ្លេចទៅហាងកាត់ដេររបស់អ្នកនាង បូរ៉ានិចខាងជើងវត្តទូលទំពូង។












