តារាចម្រៀង វី ឌីណែត បានធ្វើអោយគេឯងចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងគ្រងឈុត បុរាណបែបប្រពៃណីចិន។ មើលហើយដូចតួព្រះនាង នៅក្នុងរាជវាំងចិន ហើយទទួលបានការកោតសរសើរថា ស្រស់ស្អាតណាស់។
វី ឌីណែត មួយរយៈចុងក្រោយនេះឃើញថា នាងទទួលបានការងារជោគជ័យជា បន្តបន្ទាប់។ នាងទើបតែក្លាយជាម្ចាស់ពានមួយប្រកបដោយភាពទាក់ទាញ ក្រោយចូលរួមប្រកួត២ដង។ អ្វីដែលពិសេសទៀតនោះ ឃើញថារូបរាងនាងស្អាតជាងមុនហើយ ស្រកគីឡូក៏ច្រើនចេញរាងយ៉ាងប្រណិត។ វី ឌីណែតនៅតែបង្ហើបថា ត្រៀមចេញចម្រៀងល្អៗខាងមុខនេះ ដើម្បីតបការគាំទ្រពីសំណាក់ អតិថិជនរាប់អានគាំទ្រសំឡេង។
កូនស្រី លោក ហួរ ឡាវី រូបនេះក៍ បានធ្វើអោយហ្វេនៗ សរសើរការគ្រងឈុតសិរីសួស្តីបែបចិន បុរាណសមតាមបរិយាកាសចូលឆ្នាំចិន។ នាងគ្រងឈុតក្រហមហុងស៊ុយតែម្តងជាមួយ ទឹកមុខញញឹមស្រស់រិតតែទទួលបានការកត់សម្គាល់។ នេះជាស្តាយថ្មីៗក្នុងនាម ជាតារាលេចធ្លោលំដាប់ប្រទេស។