នៅលើ បណ្តាញសង្គម របស់ នាយក្រឹម បាន ធ្វើអោយគេ ចាប់អារម្មណ៏ខ្លាំង បន្ទាប់ពី តារាកំប្លែងជើងចាស់មួយនេះ ធ្វើការបង្ហោះ ខ្លឹមសារអរគុណ ថ្នាក់ដឹកនាំ ដែលគិតគូសិល្បករ។ ជាពិសេសភ្ញាក់ផ្អើល ក្រោយជំនួប មួយជាមួយ សម្តេចស ខេង នាយក្រឹម បានលាភ ជ័យ ទទួលប្រាក់ច្រើន ដុល្លារយកមកជួយ សិល្បករបាត់បង់សមត្ថភាព សម្តែងដោយជំងឺ។
ក្នុង បណ្តាញ សង្គម របស់នាយ ក្រឹម បានបង្ហោះកាល ពីម្សិលមិញ ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ថា « ថ្ងែទី២៩.ខែ មិថុនា.ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ធមន្រ្តី ក្រសួងមហាផ្ទៃ និងលោក ជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានផ្ដល់ថវិកា ជួយដល់សិល្បករ តារាចំរៀងនឹងតារាកំប្លែង ដែលបាត់បង់សម្ថភាព ១ .លោក សួស សងវាចា (ចំនួន2000$) ២. លោក ឃុន ចាន់ក្ដឹប (ចំនួន1000$) តាមរយៈ ខ្ញុំបាទ អ៊ូ ប៉ុណ្ណារ៉ាត់ (នាយក្រឹម) បានយកទៅអោយដោយផ្ទាល់ដៃដល់លោកទាំងពីរ។
ខ្ញុំបាទសូមប្រសិទ្ធិពរជ័យជូនដល់ សម្ដេចនិងលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងចៅប្រុសចៅស្រីជាទីស្រឡាញ់ ជួបប្រទះតែសចក្ដីចម្រុងចម្រេីន សុខដុមរមនា វិបុលសុខបវរមហាប្រសេីរ
សិរីមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡេីយ។
អ្នកគាំទ្រ តារា២ ដួងនេះ ពិតជា សោកស្តាយ ដែល អាការៈជំងឺ រងសម្ពាធ យូរខែហើយនៅ មិនទាន់ស្បើយបាន។ ម្ល៉ោះហើយទើបធ្វើអោយ មានការចំណាយច្រើនលើការ ព្យាបាលនិងជីវភាពប្រចាំថ្ងៃ ខណៈមិនបានធ្វើអ្វីសោះកើតនោះ។