មានការសួរដេញដោល ពីសំណាក់ហ្វេនៗជាច្រើននៅពេលដែលដឹងថា ឌី សារៈកិ្ខតា ថតរូបមង្គលការជាមួយបុរសក្មេងកាត់ចិន។ តើនោះជាការលាភាពនៅលីវឬ ក៏ជាការថតសម្តែង ។ យ៉ាងណាមានតែការតាមដាននោះទេដែលអាចជារឿងពិត។
កញ្ញាឯកចក្កវាឡលេខ៣ ឌី សារៈក្ខិតា បានបង្ហាញនូវ ភាពចាប់អារម្មណ៍ផ្អើលអស់សិល្បៈ នៅពេលដែលនាងរំលេច ឈុតមង្គលការ ជាមួយកម្លោះរូបសង្ហាម្នាក់។ មានការជជែកដេញដោល ពេលឃើញរូបភាពទាំងនោះ នឹងលើកឡើងថាពិតទេ ដែលស្ងាត់មួយរយៈ ឌី សារៈក្ខិតា បានដំណើរដល់គូរហូតចូលរោងការ។
ឌី សារៈក្ខិតា ជាបេក្ខនារីដ៍លេចធ្លោម្នាក់ នៃកម្មវិធីប្រឡងកញ្ញាឯកចក្កវាឡ ២០២០ ដែលពោរពេញ ដោយការចាប់អារម្មណ៍មិនតិចនាក់នោះទេ។ កញ្ញាគ្រប់ឈុតឆាកនៃវិញ្ញាសា ប្រឡងឃើញថា ធ្វើបានល្អក្នុងពេលប្រជែងគ្នា។ ម្ល៉ោះហើយហ្វេនៗបានដាក់ក្តីសង្ឃឹម មុតមាំថា សារៈកិ្ខតាប្រាកដជាដណ្តើមបានមកុដ។ ចុងក្រោយនាងទទួលបានលេខ៣ ខណៈរ៉េត សារីតា ជាម្ចាស់មកុដ២០២០ទៅវិញ។
ងាកមកមើល កម្រងរូបភាពឈុត អាពាហ៍ពិពាហ៍ ដែល សារៈក្ខិតាបំផុសឡើង ផ្អើលហ្វេនៗ បានដាក់ការសួរដេញដោលថា ជាការសម្តែងថតប្រម៉ូតឬ ក៏ជសការពិតមួយយ៉ាងប្រាកដ។ ប្រសិនបើនាងដល់គូមែន ប្រុសៗដែលចែចង់នាងកន្លងមក កកឈាមបាត់ទៅហើយពេលយល់ការណ៍។យ៉ាងណាអ្នកគាំទ្រ សរសើរថាបានដល់គូមែនសូមអោយជួបតែសេចក្តីសុខតទៅ។