ម្ចាស់ជ័យលាភី The Mask Singer Cambodian ចំរើន សុភក្រ័ ត្រូវបានគេដឹងថា បានសម្រេចចិត្តភ្ជាប់ពាក្យយូរមកហើយ។ បើគិតអោយមែនទែនទៅ គឺ៦ឆ្នាំមកហើយ ដែលតារាដោយទេពកោសល្យរូបនេះខកដំណើរចូលរោងការ។ រហូតអ្នកខ្លះស្ទើរតែភ្លេចថា សុភក្រ័ មានគូដណ្តឹង។
មានការលើកឡើងថា ការពន្យាពេលចេញមុខ ចូលរោងការដើម្បីអោយផ្អើលគេ ក៏ព្រោះការមានហេតុផលមួយចំនួនដែលចំរើន សុភក្រ័ បានយល់ឃើញ។ ហេតុផលទាំងនោះគ្មានអ្វីក្រៅ អំពីការងារសិល្បៈដែលបានហក់ឡើង ជាបន្តបន្ទាប់រហូត មានទីផ្សារការងារ និងមុខរបរអាជីពខាងក្រៅ។បែបនេះហើយទើប ខណ្ឌមិនអោយ សុភក្រ័លៃលក បានពេលវេលាល្អសម្រាប់ទទួលពរជ័យនៃថ្ងៃសំពះផ្ទឹមកើត។
គេនៅចាំមើល តាមដានតទៅទៀតថា តើពេលវេកា កំណត់យកឆ្នាំណាខែណា ដែលសមល្មមធ្វើអោយ ចំរើន សុភក្រ័ អាចរៀបការបាន។ឯរូបនាងវិញ ក៏លែងលាក់បាំងការបណ្តើតគូដណ្តឹង ដោយឃើញ ចេញមុខទៅណាមកណាយ៉ាងស្និតគ្នា។ ដូចជាថ្មីៗនេះ នាងបានបង្ហាញរូបភាពស្វីតៗគួរអោយ ចាប់ចិត្តផ្អើលហ្វេនៗ លើកសរសើរថា ពិតជាសមគ្នាតែម្តង។រៀបការជារឿងមួយ អ្វីដែលសំខាន់គឺការរក្សាបានចំនងស្នេហ៍នៅតែរឹងមាំល្អ។