តារាចម្រៀង និងសម្តែងប្រចាំផលិតកម្ម Classic លោកបញ្ញា សិទ្ឋិ កំពុងមានឈ្មោះបោះសម្លេងគួរឱ្យកត់សម្គាល់។ ហើយសព្វថ្ងៃនេះដែរលោកក៏មានក្រុមចម្រៀងមួយនៅក្នុងផលិតកម្មនេះដែរ ដោយលោកកំពុងតែរៀបចំ យុទ្ធវិធី យ៉ាងណាអោយ ក្រុមចម្រៀង របស់លោកដែលទើបបង្កើតឡើង ម្តងទៀតនេះ មានសកម្មភាពផុសផុល ជាងមុន។

បញ្ញា សិទ្ឋិ មានឈ្មោះ ក្នុងសិល្បៈ ច្រើនឆ្នាំមកហើយ ដោយ លោកនៅតែ ទទួលបាន ប្រជាប្រិយភាព ក្នុងនិង ក្រៅប្រទេស។ លោកមិនត្រឹម តែនៅមានការពេញ និយម ឆាកតន្ត្រីនោះទេ សូម្បី ការថតភាពយន្តក៏ លោកនៅ តែហក់ឡើង ក្តោបទីផ្សារ ផលិតករ នៅតែមិនរំលង។ តារាចិត្តបាន រូបនេះ ក៏មិនភ្លេច គិតគូ លើកស្ទួយ សមាជិក រួមក្រុម អោយមានស្នាដៃ ល្អជាមួយគ្នា ក្រោយពេល បានដឹកដៃគ្នា រួមទូកតែមួយ។ ជាក់ស្តែងពេលនេះ លោក កំពុង រួមគ្នាបំបែក ទីផ្សារសិល្បៈ អោយមហាជន ដឹងម្តងទៀតថា បញ្ញា សិទ្ឋិ មានក្រុមចម្រៀង ឡើង វិញសុទ្ឋតែបុរសសង្ហា ឆ្នើមៗ។

បញ្ញា សិទ្ឋិ ថ្លែងថា ក្រុមរបស់លោក មានចម្រៀង ល្អៗ ប្រចាំផលិតកម្ម ក្លាសុីស ដែលមហាជនទទួលជ្រាបមកហើយ។ កន្លងមកក្រុមថ្មីមួយនេះ បានចេញ បទចម្រៀង បម្រើ អារម្មណ៍ ទស្សនិកជន រួចដែរ។ ឆាប់ៗនេះ នឹងចេញបទ «មហារីកបេះដូង» ។ ជាពិសេស ពាក់កណ្តាលឆ្នាំ នេះ ត្រៀម១០ បទ សម្រាប់បង្ហាញ បងប្អូន ទស្សនិកជនហើយលោកក៏រំពឹង និងមានជំនឿថា ខ្លួន និងសមាជិកនឹងកាន់តែមានការចាប់អារម្មណ៍ និងប្រជាប្រិយភាពកាន់តែខ្លាំង។

គួរបញ្ជាក់ ផងដែរ ក្រុមចម្រៀង BS Boy Band រដូវកាលថ្មីនេះរួមមាន លោក បញ្ញា សិទ្ធ តារាសម្ដែង ដែលត្រូវបានគេស្គាល់ថាគឺ ម្ចាស់ពានឈុតបុរាណលេខ២ របស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៩, លោក ត្រា យ៉ាកូ តារាសម្ដែងមួយរូប, លោក រុន ណាកូ ពិធីករផ្ទះតារា ធីវី ដែលត្រូវបានគេស្គាល់ថាគឺជាម្ចាស់ពានលេខ១ ក្នុងចំណោមម្ចាស់ពានឈុតបុរាណជាច្រើនរូប កាលពីឆ្នាំ២០១៨, និង លោក រិទ្ធី ស័ក្ត តារាសម្ដែងមួយរូបក្នុងក្រុមក្លាសុិក។



LEAVE A REPLY

Please enter your comment!
Please enter your name here