សិល្បករិល្បការិនីចាស់ថ្មីយ៉ាងច្រើនកុះករដែលភាគច្រើនសុទ្ធសឹងតែជាតួសម្ដែងនៅក្នុងភាពយន្តល្បីៗរបស់ផលិតកម្ម សាស្ត្រា បានប្រមូលផ្ដុំគ្នាយ៉ាងគួរឱ្យចាប់អារម្មណ៍នៅក្នុងពិធីប្រកាដំណើរការ App Sastra Film ដែលជា App ចម្រុះដោយភាពយន្តប្រមាណ 200រឿងរបស់ផលិតកម្មមួយនេះ។ ជំនួបដ៏ធំមួយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី 17 កុម្ភៈ ឆ្នាំ 2021 មុននេះនៅផ្សារទំនើប Aeon2 ដោយអាចចាត់ទុកថាជាជំនួបទ្រង់ទ្រាយធំនៅក្នុងសង្គមសិល្បៈផងដែរ។

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film បានថ្លែងបញ្ជក់ថា ដោយសារតែតែ Sastra Film ផលិតបាននូវភាពយន្តល្អៗជាច្រើនស្របពេលដែលលោកស្រីក៏ចង់ឱ្យមហាជនខ្មែរជាពិសេសគឺពិភពលោកទាំងមូលបានឃើញពីការរីកចម្រើននៃវិស័យភាពយន្តខ្មែរ ទើបលោកស្រីនិងក្រុមការងារសម្រេចបង្កើត App មួយនេះឡើង ដោយ App មួយនេះនឹងដើរតួជារោងកុនផ្ទាល់ខ្លួនរបស់អ្នកគាំទ្រដោយទស្សនិកជនអាចទស្សនាបានគ្រប់ស្នាដៃរបស់ផលិតកម្មដោយផ្ទាឦ់នៅគ្រប់ទីកន្លែង ហើយមិនចាំបាច់ធុញទ្រាន់នឹងពានិជ្ជកម្ម។ មកដល់ពេលនេះApp Sastra film មានភាពយន្តប្រមាណជា 200រឿង ដោយស្នាដៃខ្លះមិនមានការដាក់ផ្សាយលើផេក ឬក្នុងរោងកុននោះផង។

លោកស្រីបង្ហាញនូវមោទនភាពដែលបានរួមចំណែកលើកកម្ពស់វិស័យភាពយន្តខ្មែរ និងបានរៀបចំព្រឹត្តិការណ៍សម្ភោធនេះឡើង ដោយមានសិល្បករសិល្បការិនីយ៉ាងច្រើនកុះករចូលរួម។ លោកស្រីថា អ្នកដែលចង់ទស្សនាស្នាដៃរបស់ សាស្ត្រា គឺលែងលំបាកទៀតហើយដោយគ្រាន់តែ Download app Sastra Film ហើយចុះឈ្មោះបង់សេវ៉ាក្នុងមួយខែ 5$ និង 10$ នោះគឺជាការស្រេច ដោយមិនខុសពីមានរោងកុនមួយនៅក្នុងដៃឡើយ។

នៅក្នុងពិធីដែលបានធ្វើឡើងនោះក៏មានព្រឹត្តិការណ៍ដើរលើកម្រាលព្រំពីសំណាក់សិល្បករសិល្បការិនី ព្រឹត្តិការណ៍សម្ដែងឈុតខ្លីៗលើឆាក ដើម្បីបង្ហាញនូវភាពយន្តមួយចំនួន និងពិធីចុចប៊ូតុងប្រកាសដំណើរការ App ជាផ្លូវការផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺតារាម្នាក់ៗលេងខ្លួនទាក់ទាញខ្លាំងដោយមានហ្វេនយ៉ាងច្រើនកុះករចោមរោមពេញក្នុងពិធីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here