ខណៈដែលតារាអនឡាញជោគជ័យមួយចំនួនបានទម្លាយពីអតីតកាលថា អ្នកខ្លះលំបាកបែបនេះ លំបាកបែបនោះ ប៉ុន្តែក្រឡេកមកមើលថៅកែស្រីក្រុមហ៊ុន Vertalyca Cosmetic and Spa បែរជាសារភាពថាអ្នកនាង ពីមុនគឺជាជំនួញការរបស់ប្រធានធនាគារធំមួយនៅស្រុកខ្មែរ ដែលមានប្រាក់ខែរហូតដល់មួយខែជិត3ពាន់ដុល្លារ ប៉ុន្តែអ្នកនាងបែរជាសុខចិត្តបោះចោលតំណែងរបស់ខ្លួនហើយមករកស៊ីតាមអនឡាញ។ អ្វីដែលជាមោទនភាព គឺអ្នកនាងបានទទួលជោគជ័យតាមការចង់បាន ដែលលទ្ធផលមួយនេះ ប្រសិនបើមិនដូចពេលនេះ គឺពិតជាមនុស្សមិនតិចឡើយ នឹងសើចយំ។

អ្នកនាង លី លី អគ្គនាយិកា ក្រុមហ៊ុន Vertalyca Cosmetic and Spa បានថ្លែងបញ្ជាក់ថា មុនជាអគ្គនាយិកាក្រុមហ៊ុន Cosmictic អ្នកនាងគឺបុគ្គលិកធនាគារមួយ តែមិនមែនជាបុគ្គលិកបែបសាមញ្ញនោះទេ គឺជាជំនួយការផ្ទាល់លោកឧកញ៉ាដែលជាប្រធានធនាគារនោះ ដែលមុខតំណែងរបស់អ្នកនាង គឺទទួលប្រាក់ខែជិត៣ពាន់ដុល្លារ។ ប៉ុន្តែដោយសារតែអ្នកនាងមានមហិច្ចតាចង់ក្លាយជាថៅកែខ្លួនឯង ទើបអ្នកនាង សម្រេចឈប់ពីការងារមករកស៊ីខាងផ្នែកអចលនទ្រព្យ និង ក្រោយមកក៏ឈានដល់ការបោះទុនបើកក្រុមហ៊ុននាំចូលផលិតផល Cosmictic ដោយនាំចូលសាប៊ូកក់សក់ និង ម៉ាស់បិទមុខជាដើម។ អ្នកនាងថាខ្លួនមិននឹកស្មានថាអាជីវកម្មមួយនេះទទួលបានជោគជ័យមុននឹកស្មានដល់ដូចសព្វថ្ងៃនោះទេ ខណៈដែលអ្នកនាងបានព្រលយពាក្យថា ប្រសិនលទ្ធផលមិនដួចសព្វថ្ងៃ គឺពិតជាមានមនុស្សមិនតិចទេសើចយំចំពោះអ្នកនាង ដោយសារតែការងារដែលអ្នកបោះបង់កាលក៏ល្អខ្លាំង។

អ្នកស្រី លី លី បានបញ្ជាក់ពីគន្លឹះជោគជ័យអោយដឹងថា ហេតុផលដែលក្រុមហ៊ុនរបស់អ្នកនាងមានផ្លែផ្កាត្រឹមតែរយៈពេលខ្លី គឺដោយសារតែអ្នកនាងរកស៊ីដោយភាពស្មោះត្រង់ និង នាំចូលតែផលិតផលដែលមានគុណភាព។ ជាក់ស្ដែងផលិតផលរបស់អ្នកនាងគឺរូបមន្ត និងគ្រឿងផ្សំគឺមកពីប្រទេសបារាំង និង ត្រូវបានផលិតនៅក្នុងរោងចក្រនៅក្នុងប្រទេសចិន ទើបគុណភាពផលិតផលត្រូវបានទទួលស្គាល់។ មកទល់ពេលនេះ ក្រុមហ៊ុនរបស់អ្នកនាង មិនមែនវាយលុកតែទីផ្សារក្នុងស្រុក ដោយមានតំណាងចែកចាយស្ទើរតែទូទាំងប្រទេសប៉ុណ្ណោះទេ តែក៏មានតំណាងចែកចាយ នៅប្រទេសបារាំង កាណាដា អាមេរិក កូរ៉េ ថៃ និង អូស្ត្រាលីជាដើមផងដែរ ទើបធ្វើអោយផលិតផលរបស់អ្នកនាងផ្ទុះភាពជោគជ័យ។ អ្នកនាងត្រូវគេកត់សម្គាល់ថា តែងតែយកចិត្តទុកដាក់នឹងតំណាងចែកចាយជាប្រចាំ ទើបធ្វើអោយផលិតផលរបស់អ្នកនាង វាយបុកទីផ្សារបានខ្លាំងដល់ម្លឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here