យោងតាមការប្រកាសនៅព្រឹកថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០២១ នេះ តារាសម្ដែង កញ្ញា នី មុន្នីនាថ នឹងគៀគរសិល្បករចាស់ថ្មីជាច្រើននាក់ អោយចូលរួមបរិច្ចាគឈាមក្នុងនាមជាគ្រួសារសិល្បៈ នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាប់មន្ទីរពេទ្យរុស្សុី។ នេះមិនមែនជាលើកទី១នោះទេ ដែលកញ្ញាបានគៀគរអ្នករាប់អាននៅក្នុងសិល្បៈ អោយរួមចំណែកក្នុងការបំផុស តែអាចចាត់ទុកថា គឺជាសកម្មភាពជួយដល់សង្គមមួយថ្មីទៀត ដែលនាងបានធ្វើជាប្រយោជន៍ដល់អ្នកត្រូវការឈាម នៅក្នុងឆ្នាំ២០២១នេះ។

តាមគម្រោងកម្មវិធីនឹងមានសិល្បករសិល្បការិនីច្រើននាក់ ដោយក្រៅពីបរិច្ចាគឈាម ក៏នឹងចូលរួមបំផុសដើម្បីអោយមានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្នុងការធ្វើបែបនេះដូចគ្នាផងដែរ ដើម្បីជួយសង្គម។ សកម្មភាពគៀគររបស់នាង ចាត់ទុកថា គឺជាសកម្មជាគំរូមួយ ក្នុងនាមនាងគឺជាតារាល្បីម្នាក់ និងមានឆន្ទៈជួយដល់សង្គម តាមតែអាចធ្វើទៅបាន។ នី មុន្នីនាថ ក៏បានប្រកាសថា នឹងធ្វើសកម្មនេះដដែលជាដដែល បន្ថែមពីលើការលះបង់ពេលវេលា ដែលនាងបានចូលរួមក្នុងការងារសង្គម នាពេលកន្លងមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here