ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថា បណ្ដាភ្ញៀវចាស់ក្មេងដែលចេញចូលឡើងចុះ ហាង Sophea Skin Care កាន់តែមានអ្នករអ៊ូរទាំ និង ក្ដៅក្រហាយជាមួយនឹងហាងមួយនេះខ្លាំងឡើង ដោយអ្នកខ្លះដំឡើងសំលេងឈ្លោះតតាំងជាមួយនឹងបុគ្គលិក ឬ ក្រុមគ្រូពេទ្យជំនាញប្រចាំនៅក្នុងហាងនោះផង។ ស្ទើរតែគ្រប់ភ្ញៀវ ដែលបានចេញចូលហាងនោះ ត្រូវគេឃើញចេញមុខរិះគន់ដោយត្រង់ ដោយមានអ្នកខ្លះក្លាហានហ៊ានជេរលោកស្រី និង បុគ្គលិកប្រចាំហាង នៅចំពោះមុខផង ប៉ុន្តែលោកស្រីបានត្រឹមតែដោះស្រាយដោយភាពទន់ភ្លន់ ប៉ុន្តែបែរជានៅតែប្រកាន់ជំហរ មិនព្រមកែសម្រួល។ អ្នកឡើងចុះទៅទួលសេវាហាង ដែលស្ថិតនៅផ្សារក្បែរផ្សារសុវណ្ណា និងជាប់ផ្សារសុវណ្ណា កាន់តែត្រូវបានគេកត់សម្គាល់ថាបង្ហាញការរអ៊ូរទាំ ក្រោយពេលលោកស្រីបើកពង្រីកសាខាធំថ្មីមួយកន្លែងទៀត នៅជាប់ផ្សារសុវណ្ណា តែនៅតែធ្វើអោយអ្នកទៅទទួលសេវាកម្មទាំងនោះខកចិត្ត។ ភ្ញៀវដែលឡើងចុះក្នុងហាងថែរក្សាសម្ផស្សរបស់លោកស្រីភាគច្រើន ត្រូវគេដឹងថា ទៅទទួលសេវាកម្មលើផ្នែកម៉ាសាមុខ ញិចមុន ចាក់វីតាមីនមុខ និង ចាក់បង្រួមស្លាបច្រមុះជាដើម ដោយភ្ញៀវទាំងនោះត្រូវតម្រូវអោយចាប់លេខ ហើយអង្គុយចាំត្រៀបត្រា ព្រមជាមួយនឹងភារអ៊ូរទាំ និង ខ្លះឮជេរក៏មាន ពិសេសចំពោះអ្នកខ្លះ ដែលមកអង្គុយតាំងពីម៉ោង10ព្រឹក តែរហូតដល់ម៉ោង4ល្ងាចឯណោះ ទើបបានចូលទទួលសេវា។ អ្នកខ្លះដល់ថ្នាក់ឡូឡាថា ខ្លួនបានខកការងារ ព្រោះតែមិនទាន់បានទទួលសេវាកម្មនោះផង ប៉ុន្តែខាងបុគ្គលិកនៅតែតម្រូវអោយអង្គុយចាំតាមលេខរៀង ព្រោះតែពេទ្យជំនាញក្នុងហាងទទួលមិនកើត។ អ្នកឡើងចុះទាំងនោះបានដាក់ចំណោទយ៉ាងគហរប់មាត់ថា នៅសាខាថ្មីរបស់ហាង Sophea Skin Care ធំក៏ធំ មានច្រើនជាន់ ក៏ច្រើនជាន់ តើហេតុអ្វីបានជាលោកស្រីដែលជាម្ចាស់ហាង សុខចិត្តបណ្ដោយអោយភ្ញៀវរអ៊ូរទាំ មិនព្រមបន្ថែមបុគ្គលិក ហើយសុខចិត្តទុកអោយជាន់ខ្លះ និងបន្ទប់ខ្លះ នៅក្នុងទីតាំងហាងថ្មី ទំនេរចោល មិនព្រមរៀបចំ។
ឆ្លើយតបនឹងប្រតិកម្មនេះ លោកស្រី រៃ សុភា ឬ ផាកប៊ូមខ្មែរ ដែលជាម្ចាស់ហាង បានលើកឡើងថា ខ្លួនបានឮរាល់ថ្ងៃ ពីការរអ៊ូរទាំង និង ខ្លះឮឡូឡាផង សម្រាប់អ្នកមកទទួលសេវាកម្មនៅក្នុងហាងរបស់លោកស្រី ហើយមិនបានទាន់ចិត្ត។ ប៉ុន្តែលោកស្រី មានតែធ្វើមិនដឹងមិនឮ ព្រោះតែមិនអាចបន្ថែមបុគ្គលិក និង រៀបចំទីតាំងដែលទំនេរ ដើម្បីអាចទទួលសេវាកម្ម តាមអ្វីដែលភ្ញៀវតម្រូវបាន។ ហេតុផលនោះ គឺលោកស្រីអះអាងថា មិនខ្វះថវិកាក្នុងការបំពាក់សម្ភារៈ និង ថវិកាក្នុងការរៀបចំបន្ទប់ដែលទំនេរនោះទេ តែអ្វីដែលជាបញ្ហាចំបង គឺមិនមានអ្នកជំនាញគ្រប់គ្រាន់ដែលលោកស្រីអាចទុកចិត្តបាន។ លោកស្រីថា នៅសាខាចាស់ គឺអត់មានកន្លែងពង្រីក ភ្ញៀវមិនជេរគឺជារឿងមិនចម្លែក ប៉ុន្តែសម្រាប់នៅទីតាំងថ្មី លោកស្រីថាភ្ញៀវដែលមកទទួលសេវាកម្ម ជេរមិនខុសនោះទេ ដោយសារតែមកទល់ពេលនេះ សាខាមួយនេះ នៅតែបន្តទុកបន្ទប់ និង ជាន់មួយចំនួនអោយទំនេរ ហើយមិនព្រមរៀបចំបន្ថែមគ្រែ និង ធ្វើជាកន្លែងទទួលសេវាកម្មអោយភ្ញៀវ។ លោកស្រីថា បើរៀបចំគ្រប់ជាន់ គឺអាចបន្ថែមការទទួលភ្ញៀវក្នុងពេលតែមួយយ៉ាងតិច20នាក់ ឬ ១០នាក់ជាងក្នុងម្ដងទៀតបន្ថែមទៀត តែលោកស្រីសុខចិត្តអោយភ្ញៀវជេរ និង សុខចិត្តអោយអ្នកអង្គុយចាំខ្លះ មកហើយទៅវិញ ព្រោះតែមិនបានធ្វើចុះ តែមិនសុខចិត្ត បន្ថែមអ្នកមិនច្បាស់សេវាកម្ម ដោយបន្ថែមកៅអី និង ដាក់បុគ្គលិកដែលគ្មានជំនាញ ហើយចុងក្រោយធ្វើអោយខូចមុខភ្ញៀវនោះទេ។ លោកស្រីថា បណ្ដាភ្ញៀវច្រើនណាស់ ស្ដីអោយលោកស្រី ថាហេតុអ្វីសុខចិត្តទុកកន្លែងទំនេរចោល ដោយមិនព្រមរៀបចំដាក់ទទួលភ្ញៀវ តែលោកស្រីនៅតែឆ្លើយដដែលថា បើធ្វើដើម្បីតែលុយគឺមិនខ្វះអ្នកធ្វើទេ អ្នកថ្មីច្រើនណាស់ដែលចង់បានការងារធ្វើ តែបើគ្រាន់តែបានលុយហើយ ហើយភ្ញៀវក៏ទៅវិញដោយមិនមានលទ្ធផល គឺលោកស្រីសូមឆ្លើយថាណូ។ ជាក់ស្ដែងរាល់ថ្ងៃនៅក្នុងហាង Sophea Skin Care គឺមានតែលោកស្រី និង អ្នកឯកទេសប៉ុន្មានរូបប៉ុណ្ណោះ ដែលទទួលសេវាកម្ម ចាក់បង្រួមស្លាបច្រមុះ ចាក់បង្រួមថ្គាម ចាក់សម្រកបបូរមាត់ ដេរមុខខ្មួត ដេរមុខប្រហោង និង ចាក់បណ្ដុះខ្ទង់ច្រមុះ តាមបែបកូរ៉េ ដោយមិនធ្វើការវះកាត់ជាដើម។ សេវាកម្មទាំងនេះ ប្រសិនបើភ្ញៀវបុកមកធ្វើសេវាកម្មច្រើនក្នុងថ្ងៃតែមួយ គឺលោកស្រី និង អ្នកឯកទេសប្រចាំហាង ចាក់អោយមិនទាន់នោះទេ ហើយជួនកាលថ្នាំដែលផលិតមកក៏មានមិនគ្រប់ផងដែរ។ ដូច្នេះភ្ញៀវដែលកាន់លេខរៀងក្រោយគេ គឺពិតណាស់ថា នឹងមិនបានទទួលសេវា ដែលជៀសមិនផុតនោះទេ ដែលពួកគាត់ នឹងជេរលោកស្រី មិនខុស ដោយលោកស្រីថា ទោះមិនជេរអោយឮ ក៏គង់តែជេរក្នុងចិត្ត។ យ៉ាងណាមិញលោកស្រីថា ភ្ញៀវទាំងនោះដ្បិតថា រអ៊ូ ជេរ និង ខ្លះឡូឡាខ្លះៗមែន តែអ្នកទាំងនោះ នៅតែមកអង្គុយចាំ ក៏នៅតែមកទទួលសេវាកម្មដដែល ដោយសារតែហាងរបស់លោកស្រី គិតរឿងគុណភាពជាធំ។ លោកស្រីថា រាល់ថ្ងៃអ្នកជេរលោកស្រីជាងគេ គឺអ្នកដែលចូលចិត្តមកទទួលសេវាកម្ម ញិចមុន និង ម៉ាសា មុខ ដោយសារតែមួយកញ្ចប់សេវាកម្មនេះ គឺតែ7ដុល្លារ ហើយអ្នកទទួលសេវាកម្មនេះម្ដងៗ ធ្វើគឺធ្វើយូរៗ
៩