ម៉ែរួយ​ជាមនុស្ស​ដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់​ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តបង្រៀនចំលែក និងជាបុគ្គលមួយរូបសកម្មនឹងការធ្វើមនុស្សធម៌ផងដែរ។ ជាក់ស្តែងថ្មីៗ នេះ ក៏បានធ្វើកិច្ចការមួយ ជាមួយសហការី នាមន្ទីរពេទ្យ« កុមារអង្គរ» ផងដែរ។

កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន រួយ អុីនហ្វីនីធី បាន ពាំនាំយក ថវិកា ពីការរួមទឹកចិត្តគ្នា របស់សប្បុរសជន សរុបចំនួន ៤ ១៩២០ ដុល្លារ ប្រគល់ជូន ដល់មន្ទីរពេទ្យ« កុមារអង្គរ» នាខេត្តសៀមរាប។ អំណោយ ប្រកបដោយ ទឹកចិត្ត ជ្រះថ្លា នេះ ប្រយោជន៏ ដើម្បី ទុកដល់ ខាង មន្ទីរពេទ្យ បានចាត់ចែង ប្រើប្រាស់សកម្មភាព ផ្សេងៗ នៃសេវា ព្យាបាល ដល់ កុមារកម្ពុជា អោយបានទាន់ពេលវេលា ព្រោះកុមារ ទាំងនោះ ជា សសរទ្រូងជាតិយើងនាអនាគត។

រូបភាព ទាំងអស់នេះ មិនមែន ជាលើកទី១ នោះទេ ដោយ រាប់មិនអស់ ដែល មែ រួយ និង គ្រូបង្គោល សមាជិក កូនក្រុម រួមគ្នាបំពេញ ទាន សន្សំកុសលធ្វើ អោយចិត្តជ្រះថ្លា ។ ក្នុងនោះ ធ្លាប់ ចុះជួយ សង់ក្លោងទ្វារ វត្ត សាលារៀន ជនទីទាល់ រហូត ទទួល បានការលើកសរសើរ ពីសង្គម។

អ្នកគ្រូរួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ​ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ​។ មកទល់ពេលនេះមែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់មែរួយរាប់សែននាក់​។

ម៉ែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here