តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បង្ហាញស្ទីលតែងខ្លួនយ៉ាងញាក់សាច់តែម្ដង ក្នុងសកម្មភាពថតបទចម្រៀង «ស្រីចាស់ប៉ះប្រុសក្មេង» ដែលក្នុងបទចម្រៀងនេះ គឺអ្នកនាង ក៏បង្ហាញក្បាច់រាំបែបយុវវ័យជាលើកដំបូងផងដែរ។ មានការំពឹងថាស្ទីលរាំដែលអ្នកនាង បង្ហាញនេះ នឹងក្លាយជារសជាតិថ្មី ខណៈដែលការរាំរបស់អ្នកនាង ក្នុង MV បទនេះ ក៏មើលទៅរស់រវើក។
អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា សម្រាប់បទចម្រៀងត្រៀមចូលឆ្នាំឆ្នាំនេះ អ្នកនាង គឺមានបទ ដែលមានលក្ខណៈជាបទយុវវ័យចំនួន៣បទ ដោយបទទាំង៣នេះ គឺអ្នកនាង និង ក្រុមរាំបានបំបែកក្បាច់រាំយ៉ាងលំបាក។ ដោយសារតែអ្នកនាង មិនមែនជាអ្នកចម្រៀងយុវវ័យ គឺជារឿងលំបាកណាស់ ទាំងការលេងស្ទីល និង ចាប់ក្បាច់រាំ អោយត្រូវនឹងក្រុមរាំ។ ក្នុងនោះសូម្បីតែការស្វែងរកសំលៀកបំពាក់ក៏ពិបាកណាស់ដែរ ដើម្បីអោយត្រូវនឹងបទចម្រៀង។ យ៉ាងណាមិញអ្នកនាងខ្លួនអាចទៅរួច ដោយសារតែចង់អោយអ្នកគាំទ្រមានការប្លែកភ្នែក។ អ្នកនាង ប្រកាសថា ក្រោយ MV បទយុវវ័យដែលអ្នកនាងចេញថតលើកដំបូងនេះ ដាក់បង្ហោះជាផ្លូវការ អ្នកនាងនឹងចេញថតបទយុវវ័យបែបនេះ២បទទៀត ដើម្បីចេញអោយបានមុនចូលឆ្នាំ ហើយបើទោះជាមិនទាន់ដឹងថាពីសន្ទុះគាំទ្របែបណា ក៏អ្នកនាង នឹងនៅតែពុះពារ។ អ្នកនាង អាចនឹងបង្កើតក្រុមរាំយុវវ័យផ្ទាល់ខ្លួនផង ប្រសិនបើមានបទយុវវ័យៗបែបនេះ ត្រូវបានផលិតឡើងច្រើន។ ក្នុងនោះអ្នកនាង ក៏មានបទកន្ទ្រឹមៗ មួយចំនួន សម្រាប់ឱកាសមុនចូលឆ្នាំឆ្នាំនេះផងដែរ។