តារា ចម្រៀង លំដាប់ កំពូលក្នុងទ្រនំ ហង្ស មាស ដែលឈរជើងបានយូរបានបង្ហើបរឿង តំណែង CEO ក្រុមហ៊ុន លក់ ផលិតផល រក្សា សម្រស់ នាំ មក ពី ប្រទេសកូរ៉េខាងត្បូង។ ហើយមានតែរូបនាងតែប៉ុណ្ណោះដែលមានសិទ្ធិនាំចូលផ្ដាច់មុខនូវផលិតផលទាំងនោះមកចែកចាយលក់នៅស្រុកខ្មែរ។
តារាហង្សមាសរូបនេះមិនប្រាប់ពីទំហ៊ុំទឹកប្រាក់ដែលនាងធ្វើវិនិយោគនេះថាចំណាយអស់ប៉ុន្មានទេ ប៉ុន្ដែរតាមអ្នកដែលរកស៊ីផ្នែកនេះបានបង្ហើបឲ្យដឹងថាការចំណាយដល់ទៅរាប់សែនដុល្លាឯណ្ណោះព្រោះការកមុ្មង់ទិញដឹកតាមកាប៉ាល់គឺក្នុងមួយមុខៗដល់ទៅរាប់ពាន់ដើម។ចំណែកសោភា វិញថានាងពិតជាមានមោទនភាពដែលត្រូវបានគ្លីនិកWONJINផ្ដល់សិទ្ធិឲ្យនាងក្នុងការនាំយកផលិតផលទាំងនោះចូលមកកម្ពុជាព្រោះផលិតផលទាំងនោះកន្លងមកមាននៅបណ្ដារប្រទេសនៅជុំវិញពិភពលោកទាំងមូលតែម្ដង ប៉ុន្ដែរកម្ពុជាគេមិនបែរជាមិនឲ្យយកផលិតផលនោះមកលក់ទៅវិញ។នាងថាមិនមែនជារឿងងាយស្រួលនោះទេទម្រាំតែនាងទទួលបានសិទ្ធិជាដៃគូចែកចាយលក់បន្ដរ(Certificate Of Distributorship)នោះគឺនាងបានធ្វើការទាក់ទងជាមួយគេជាច្រើនខែមកហើយ។
នាងថាមិនមែនមានលុយហើយអាចទៅទិញផលិតផលរបស់គេមកលក់បានទេគឺគេមិននិយាយលុយនោះទេ ប៉ុន្ដែរគេត្រូវការទំនុកចិត្តជាធំ ហើយអ្វីដែលនាងតូចចិត្តនោះគេថាកន្លងមកគេមិនឲ្យផលិតផលរបស់គេមកតំណំាងចែកចាណាម្នាក់មកកម្ពុជានោះដោយសារតែគេខ្លាចមានអ្នកលក់ធ្វើឲ្យខូចប្រេនរបស់គេ កូពីប្រេនរបស់គេតែពេលនេះគេបានផ្ដល់មានទំនុកចិត្តលើនាងសម្រាប់ការនាំចូលផលិតផលពីគ្លីនិកមួយនេះដោយស្របច្បាប់ហើយអ្នកនៅកម្ពុជាដែលចង់លក់បន្ដរឬចង់បានផលិតផលទាំងនោះគឺមិនមែនទាក់ទងទៅកូរ៉េទេ តែត្រូវទាក់ទងមករូបនាងផ្ទាល់តែម្ដងព្រោះមានតែនាងម្នាក់គត់ដែលមានសិទ្ធិនាំចូលផលិតផលទាំងនោះចូលមកស្រុកខ្មែរដោយស្របច្បាប់។
ពេជ្រ សោភា ថាមុនឈានមកធ្វើជំនួញនេះនាងមិនមែនលំៗទេគឺបានរៀនសូត្រត្រឹមត្រូវពីមូលដ្ឋានគ្រឹះសំខាន់ៗផ្នែករកស៊ីធ្វើជំនួញផ្នែកនេះដោយចំណាយពេលដល់ទៅ៥ខែឯណ្ណោះទើបពេលនេះនាងយល់ដឹងច្រើនពីការងារក្រៅសិល្បៈមួយនេះ។នាងថាមូលហេតុដែលជម្រុញឲ្យរូបនាងមករកស៊ីនាំចូលផលិតផលពីគ្លីនិកមួយនៅកូរ៉េនោះដោយសារតែនាងអាណិតប្រជាជានខ្មែរជាច្រើនដែលខូចមុខខ្ទេចខ្ទីអស់ដោយសារតែប្រើផលិតផលខុសហើយតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងគឺផលិតផលទាំងនោះអាចជួយបានព្រោះនាងក៍ធ្លាប់ខូចមុខម្ដងដែរកាលពីចុងឆ្នាំ២០១៩តែពេលប្រើផលិតផលនៅគ្លីនិកWONJIN នោះធ្វើឲ្យនាងមានសម្រស់ដូចដែលខ្លួនឯងចង់បានដូចពេលសព្វថ្ងៃនេះ។នាងថាពេលនេះអ៊ឺវ៉ាន់ដែលនាងកុម្មង់ពីគ្លីនិកនោះយកមកលក់នៅស្រុកខ្មែរមានដូចជាផលិតផលInitiuni ,Medi Hydro ,Exoderm Mask ជាដើមដែលផលិតផលទាំងនោះសុទ្ធតែមានលេខកូដហើយពេលឆែកលើGoogleគេនឹងបានឃើញទាំងអស់តែម្ដងហើយវានឹងបញ្ជួនពីគ្លីនិកនៅកូរ៉េមកដល់ដៃនាងក្នុងពេលឆាប់ៗនេះហើយ។ប៉ុន្ដែរនាងថាគ្មានគម្រោងធ្វើពិធីសម្ពោធនោះទេតែនាងនឹងមានហាងផ្ទាល់ខ្លួនមួយដែលតំណើរអាជីវកម្មរបស់នាងដោយឆ្លងកាត់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជាត្រឹមត្រូវតាមផ្លូវច្បាប់ទាំងអស់។
នៅពេលត្រូវសួរថាការងាកមករកស៊ីធំបែបនេះសោភា ចង់ឈប់ពីការច្រៀងរាំព្រោះធុញទ្រាន់និងអាជីពសិល្បៈឬយ៉ាងណានោះអ្នកចម្រៀងដែលឈរជើងនៅផលិតកម្មរស្មីហង្សមាសជាង១៥ឆ្នាំរូបនេះអះអាងថាអាជីពចម្រៀងគឺនៅតែជាអ្វីដែលនាងស្រលាញ់បំផុតហើយអំឡុងពេលផ្ទុះកូវីដ១៩នេះនាងបានធ្វើបទចម្រៀងទុកសម្រាប់ចេញរួចហើយ ប៉ុន្ដែរមិនហ៊ានចេញពេលនេះព្រោះខ្លាចខុសពេលវេលា។នាងថាការរកស៊ីធំសំខាន់បំផុតគឺត្រូវមានកត្តា៣យ៉ាងគឺទី១៖ស្មោះត្រង់,ទី២៖ទំនុកចិត្ត និងទី៣៖ជឿរជាក់។នាងបន្ថែមថានឹងជ្រើសរើសតំណាងចែកចាយមិនឲលើសពី៥នាក់ឡើយ ហើយបើទោះជាមុខរបរមួយនេះកាក់កបយ៉ាងណាក៏នាងមិនព្រលែងការងារសិល្បៈដែរ៕