អាឡាស្កូ តារាសម្តែង និងជាវី ជេ បានជួបរឿងអកុសលបាត់បង់ម្តាយ ដែលខ្លួនសែនស្រឡាញ់ ។ លោកមិនបានទៅទាន់ដង្ហើម ចុងក្រោយឡើយទើប លោកមិនអស់ចិត្ត។ លោកយំតាំងពីភ្នំពេញដល់កំពង់ឆ្នាំង ដែលមហាជន និងអ្នកសិល្បៈ សុទ្ឋតែអាណិតគ្រប់គ្នា។
ម្តាយ អាឡាស្កូ បានស្លាប់ដោយសារជំងឺ ក្នុងវ័យ៦៨ឆ្នាំ នៅគេហដ្ឋានខេត្តកំពង់ឆ្នាំង។ លោកមានការបាក់ទឹកចិត្ត ជាខ្លាំងពេល ទទួលយក រូបភាពនេះ។ មរណៈភាពម្តាយ បង្កើតនេះបង្ក អោយ អាឡាស្កូ សែនសោកស្តាយ ព្រោះនៅ មានគម្រោង និងបំណងផ្សេងៗទៀតដែលលោកចង់ បំពេញជូនម្តាយ ជាទីគោរព។
វីជេអាឡាស្កូ បានអោយដឹងថា ខ្ញុំនិង ក្រុមគ្រួសារមានទុក្ខយ៉ាងខ្លាំងដោយអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ ឈ្មោះ ធុចសុខុម ទទួលមរណភាព វេលាម៉ោង ៧ និង ២០នាទីយប់ ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ ក្នុងព្រះជន្ម ៦៨ឆ្នាំ ដោយរោគាពាធ។សពអ្នកម្តាយរបស់ខ្ញុំ ធុច សុខុម នឹងហែរចេញពីផ្ទះខាងជើងផ្សារលើ ទៅកាន់ឈាបនឋាន (កន្លែងបូជាសព) វត្តធម្មរតនៈសាគរ ហៅអារាមកំពង់អុសលើ ខេត្តកំពង់ឆ្នាំង។
នេះជាដំណឹង បង្ហាញដល់មិត្តភក្តិ សិល្បករ ញាតិមិត្តជិតខាង ជ្រាបជាដំណឹងហើយ ចូលរួមបុណ្យជាកម្លាំងចិត្ត។