ភ្នំពេញ៖ អាចនិយាយបានថា មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាបានស្គាល់ពីផលិតផលបំប៉នសុខភាពសារ៉ាយសមុទ្រ Coosea របស់ ស្រីអូន នាពេលកន្លងមក ហើយក៏មានការគាំទ្រក៏ដូចជាការជឿជាក់ ទុកចិត្ត មកលើផលិតផលមួយនេះមិនតិចឆ្នាំនោះទេ។

ស្រីអូនទើបបានសម្ពោធផលិតកម្មថ្មីដែលមានឈ្មោះថា “រាម” ហើយបន្ទាប់ពីសម្ពោធផលិតកម្មរាម បានពីរបីថ្ងៃស្រាប់តែមានសារព័ត៌មានមួយចំនួន និងអ្នកលេងហ្វសប៊ុកមួយចំនួនបង្ហោះផ្សាយពីផលិតផលបំប៉នសុខភាព Coosea របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ថាជាផលិតផលគ្មានស្តង់ដារ ហើយថាត្រូវបានក្រសួងពាណិជ្ជកម្មប្តឹងទៅក្រសួងសុខាភិបាលទៀតផងដែលធ្វើឲ្យបណ្តាមហាជនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងដំណឹងនេះផងដែរ។

ដោយឡែកព័ត៌មាននោះចេញមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកគាំទ្រផលិតផលបំប៉នសុខភាព ឃូសី រាប់ពាន់នាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុក និង TikTok បានប្រតិកម្មយ៉ាងខ្លាំង ទាំងក្នុង និងក្រៅប្រទេស ហើយបានផ្តល់ហ្វីតប៊ែគ (Feedback) ល្អៗរាប់មិនអស់អំពីលទ្ធផលនៃការប្រើប្រាស់ផលិតផល ឃូស៊ី របស់ស្រីអូន និងបដិសេធន៍មិនទទួលយកនូវពត៌មានមិនពិតមួយនេះឡើយ ព្រោះថានេះជាករណីបំភ្លើសការពិត និងមានអ្នកនៅពីក្រោយរឿងនេះចង់ធ្វើបានស្រីអូន។ លើសពីនេះទៅទៀតនោះ គេសង្កេតឃើញថា មិនត្រឹមតែអតិថិជនដែលប្រើប្រាស់ផលិតផលបំប៉នសុខភាពរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែតារាៗនៅក្នុងរវង្វង់សិល្បៈក៏មិនប្រងើយផងដែរដោយនាំគ្នាបញ្ចេញមតិរៀងៗខ្លួនក្នុងន័យគាំទ្រ និងការពារ ដោយពួកគេជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។

ក្នុងនោះផងដែរ លោកស្រី អគ្គនាយិកា នួន ស៊ុន្ទរី ហៅស្រីអូន ក៏បានបង្ហោះសារនៅលើគណនីផ្លូវការ ដោយភ្ជាប់ជាមួយលិខិតរបស់មេធាវីថា “សេចក្តី ជូនដំណឹងពីមេធាវីរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ! សារព័ត៌មានមួយចំនួនកំពុងតែឆ្លៀតឱកាសផ្សព្វផ្សាយព័ត៌មាន បំភ្លើស ក្នុង គោលបំណងកេងយកប្រយោជន៍ និងចង់បង្ខូចកេរ្ត៍ឈ្មោះផលិតផលបំប៉ន សុខភាព ឃូស៊ី។ សូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន។

ឃូស៊ី (Coosea Premium Spirulina) ជាផលិតផលពិតមកពីហាវ៉ៃ សហរដ្ឋអាមេរិក ដែលមាន ស្តង់ដារខ្ពស់ គុណភាពខ្ពស់។ មានលេខបញ្ជីការពីក្រសួងសុខាភិបាលត្រឹមត្រូវ CAM NO253-IH-18 ។ ពេលទិញផលិតផលបំប៉នសុខភាព កុំភ្លេចពិនិត្យមើលលេខបញ្ជីការផងបងប្អូនប្រយ័ត្នប៉ះផលិតផល គ្មានច្បាប់។
បងប្អូនណាខ្លះប្រើ ឃូស៊ី ហើយបានផល សូមទម្លាក់ហ្វីតប៊ែគ (feedback) ម្នាក់មួយមក។”

គួររម្លឹកផងដែរថា រឿងរ៉ាវដ៏កក្រើកមួយនេះ ក៏មានមហាជនជាច្រើនបានលើកឡើងថា ករណីដែល បំផុសបំផុលមួយនេះ ជាករណីប្រកួតប្រជែងការរកស៊ី ហើយបានសម្តែងការអាណិត អាសូរមកលើស្រីអូនយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ស្រីអូន បានចេញលក់ផលិតបំប៉នសុខភាពយីហោ ឃូស៊ី (COOSEA) ប៉ុន្មានឆ្នាំមកហើយ ហើយឃើញថាមានគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ទូទាំងប្រទេស។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទាំងអស់អានមតិរបស់អ្នកគាំទ្រឃូស៊ី ដូចខាងក្រោមៈ

LEAVE A REPLY

Please enter your comment!
Please enter your name here