បន្ទាប់ពីធ្វើការវាយប្រហារយ៉ាងចំៗតាមរយៈការ Live vedio ក្នុង Facebook Page របស់អាចារ្យ A អគ្គនាយកវិទ្យុ ABC កម្ពុជា 107.5 កាលពីថ្ងៃទី 30 ខែ មិថុនានាពេលកន្លងមក ទៅលើអ្នកលក់ Online ដ៏ល្បីគឺ ម៉ែរួយ ដោយប្រើពាក្យសម្ដីមិនសមរម្យ ខណៈដែលលោកមិនទាំងបានស្គាល់សាមីខ្លួនម៉ែរួយថាជាមនុស្សបែបណាផងនោះ។ យ៉ាងណាក៏ដោយ គេឃើញអាចារ្យអេ ប្រែប្រួលជំហនិងបានសុំទោសដល់ក្រុមហ៊ុនរួយ infinity ជាផ្លូវការបន្ទាប់ពីទទួលបានលិខិតតបតយ៉ាងត្រជាក់ពីខាងម៉ែរួយ ។
អាចារ្យA ដែលទើបតែ វាយប្រហារ និងបរិហារកេរ្តិ៍លេីម៉ែរួយចំៗយ៉ាងខ្លាំងនោះ លួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា លេីកក្រោយកុំយកពត៌មានមិនច្បាស់មកប្រាប់លោក អាចារ្យAបន្តទៀត បេីនិយាយខុសប្រយ័ត្នគេប្តឹង ។
ជាមួយនឹងការទទួលបានសារឆ្លើយតបដែលជាការបកស្រាយរបស់ម៉ែរួយនោះ អាចារ្យ A ក៏បាននិយាយថា ក្រុមហ៊ុនមែរួយជាក្រុមហ៊ុនស្របច្បាប់ គាត់និងឈប់វាយប្រហារ បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ មិនត្រឹមតែប៉ុណ្ណោះ អាចារ្យA បានសសេីរថា ម៉ែរួយមានសុជីវធម៌ល្អ ចំពោះការនិយាយស្តី គ្មានពាក្យតបទៅវិញដោយការជេរ រឺប្រេីពាក្យមិនសមរម្យ ។
សរុបមករឿងដែលកេីតឡេីងទាំងអស់ គឺដោយសារការយល់ច្រឡុំ ដោយហេតុថា ប្រិយមិត្តអាចារ្យ A ពាំនាំពត៌មានមិនច្បាស់ប្រាប់អាចារ្យ A។