សួស វីហ្សា ពេលនេះបានចំណងដៃកូនស្រីម្នាក់ហើយ ដែលគួរអោយស្រឡាញ់។ នាងបានប្រគល់បេះដូង អោយតារាសម្តែង ថមមី ដែលបានយល់ចិត្តថ្លើមគ្នា រហូតចងក្រង ជាចំណងស្នេហ៍រឹងមាំ។ ពួកគេមិន ចាប់អារម្មណ៍រឿងអ្វីមិនល្អឡើយ ក្រៅពីការព្យាយាមរកចំណូល។
សួស វីហ្សា ជ្រើសរើស គ្រួសារដោយពេញចិត្តដោយខ្លួនឯង ហើយទីបំផុត បានសម្រេចជ្រើសរើសយក លោកថម មីជាប្តី។ បើទោះជាមាន បុរសជាច្រើនសុំស្នេហ៍សួស វីហ្សាក៏ នាងមិនទទួល។ សុខចិត្តជ្រើសរើសបុរស ដ៍សាមញ្ញាម្នាក់ដែលមានបេះដូង និងភាពស្មោះត្រង់ពិតរួមរស់ជាគូអនាគត។ បែបនេះហើយ ក្រោយជ្រើសរើសបានថមមី ជាស្វាមី ឃើញថា វីហ្សាទទួលបានភាពកក់ក្តៅយ៉ាងពេញលេញ។
សួស វីហ្សា និយាយថា សុខចិត្តរើសយកបុរសម្នាក់ដែលសាមញ្ញ តែមានបេះដូង និងការអោយតម្លៃ យើងនាំយើងបានសុខនោះជាជម្រើសនាង។ ទ្រព្យសម្បត្តិ រកបានអោយតែមានគំនិត។ រវាងនាងនិងលោក ថមមី រមែងបង្កើតគំនិតរករបរថ្មីៗ មិនអាចនៅស្ងៀម បើទោះយើងចូលចិត្ងលេងឡិឡោះ ដាក់ហ្វេសបុក តែហ្មត់ចត់ការងារ។













