កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ តារាសម្តែងជើងចាស់ ចាន់ តារាទី បានភ្ជាប់កូនស្រីជាទីគាប់ចិត្ត ពេញបេះដូងអោយមានគូអនាគត។ ពិធីនោះ ហាក់មិនខ្ចរខ្ចាយដល់ ចង្កោមតារាឡើយធ្វើឡើង តែសាច់ញាតិសងខាង មិត្តភក្តិ នៅក្នុងបុរីពិភពថ្មីចម្ការដូង។
អ្វីដែលគេ ភ្ញាក់ផ្អើល ក៏មានវត្តមាន ពេជ្រ ច័ន្ទបរមី ជាមួយឯកឧត្តម កែវ វណ្ណថន ជាស្វាមីចូលរួម បើគេចាំ ឯកឧត្តម កែវ វណ្ណថន អតីតស្វាមី របស់ អ្នកស្រី ចាន់ តារាទី។ អ្នកស្រី ចាន់ តារាទី ក៏ហាក់សំណាង បើទោះមិនបានរស់នៅជុំស្វាមី តែស្វាមីមិនដែលចោលកូនប្រុសស្រី ទាំង៣នោះឡើយ។ ឯកូនទាំង៣ នោះសុទ្ឋតែគន្លងធម៌ មានអត្តចរិកល្អ ចេះដឹងរៀនបានជ្រៅជ្រះ។
បើក្រឡេកមើលសម្រស់ កូនក្រមុំ ដែលជាកូនស្រី តារាសម្តែង ចាន់ តារាទី ឃើញថា ស្អាតមិនអន់ឡើយ ដូចតារាតែម្តង។ កូនស្រីនោះ មានឈ្មោះ ថន រាជនី ដែលសព្វថ្ងៃបម្រើការងារ ជាមន្ត្រីរាជការ។ ពិធីភ្ជាប់ពាក្យ មានចងដៃ ជូនពរជ័យ ជូនកាដូ ទាំងម្តាយឪពុកសងខាង ប្រកបដោយបរិយាកាសរីករាយ និងសុភមង្គល។










