តារាភេទទី៣ មានឈ្មោះល្បី ផេន ខេក មិនខុសពីតារាផ្សេងៗទៀតឡើយ ដែលខកឱកាសក្រេបទឹកឃ្មុំ និងចូលរោងការ។ នេះបណ្តាលមកពី មានការវាយលុកខ្លាំងអំពី មេរោគកូវីដ១៩ រលកទី៣ រីករាលដាលឆ្លង រហូតរដ្ឋាភិបាល ចាត់វិធានការមុឺងម៉ាត់។ ម្ល៉ោះហើយ ផេន ខេក ក៏រំសាយនិងពន្យាពេលចូលរោងការ ក្រោយផែនការគិតយ៉ាងល្អិតល្អន់។

ផេន ខេក បានសរសេរបង្ហោះសារថា « សូមគោរពជូនជាដំណឹងដល់ទ្រង់ឯកឧត្ដមលោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាមិត្តភក្តិនិងភ្ញៀវកិត្តិយសទាំងអស់អោយបានជ្រាបថា: ពិធីមង្គលការរបស់នាងខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី 10 ខែមិនា ២០២១ ខាងមុខនេះត្រូវរំសាយចោលដោយមូលហេតុដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីត១៩របស់ក្រសួងសុខាភិបាល ក្រុមគ្រួសារយើងខ្ញុំបានសម្រេចចិត្តថាលើកទៅថ្ងៃ ទី 10 ខែ 04 2021 គ្រួសារនិងបងប្អូនទាំងសងខាង សូមជូនពរភ្ញៀវកិត្តិយសទាំងអស់ឲមានសុខភាពល្អនិងសំណាងល្អទាំងអស់គ្នា»៕

ផេន ខេក បានឡើងកូដយ៉ាងខ្លាំង មួយរយៈចុងក្រោយនេះ ដោយសារតែមានទេពកោសល្យល្អ ក្នុងការលេងសើចបែបកំប្លែងៗ និងកាយវិការទឹកមុខ។ នាងលេចធ្លោជាមួយ កម្មវិធីកម្សាន្តល្បីៗ ដែលពេញនិយមនៅលើ បណ្តាញសង្គម។ នេះជាការតស៊ូមួយ ទម្រាំមកដល់ចំនុចនេះ ហែលឆ្លងក៏មិនធម្មតាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here