មកទល់ពេលនេះតារាសម្ដែងអ្នកនាង កុល ដាវី និងអ្នកមាងតូតា សុទ្ធតែត្រូវបានគេដឹងថា ពពោះកូនដំបូងដូចគ្នាបើទោះជា កុល ដាវីរៀបមង្គលការច្រើនឆ្នាំមកហើយទើបមានគភ៌ ដែលផ្ទុយពីតូតារៀបការភ្លាមយកកូនភ្លាមនោះ។ អ្នកគាំទ្រតារាស្រីទាំង2 សុទ្ធតែយល់ឃើញថាពួកនាងនឹងថមថយប្រជាប្រិយភាពថែមមួយកម្រិតទៀតស្របពេលដែលសិល្បៈការិនីថ្មីៗក៏វៀតយកទីផ្សារធ្វើឱ្យពួកនាងទាំង2ពិបាកឈរជាតារាជួរមុខស្រាប់នោះ។
ក្រោយពីពពោះកូនដំបូងទាំង កុល ដាវី និងអ្នកនាងតូតា មើលទៅពិតជាមានក្ដីសុខយ៉ាងខ្លាំង ជាពិសេសនៅពេលដែលស្វាមីរបស់ពួកនាងបង្ហាញនូវការយកចិត្តទុកដាក់ធ្វើឱ្យអ្នកទាំងពីកក់ក្ដៅ។ បើទោះជាអ្នកទាំងពីមិនទាន់បង្ហើបឱ្យដឹងពីភេទរបស់កូនក្នុងផ្ទៃដែលធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ដឹងក៏អ្នកទាំង2នៅតែទទួលបានការចាប់អារម្មណ៍។
ទាំងកុល ដាវី និង តូតា សុទ្ធតែអះអាងថាមានសុភមង្គលផ្លូវចិត្តថ្វីត្បិតតែការពពោះនេះបានធ្វើឱ្យពួកនាងបាត់ឱកាសការងារសិល្បៈយ៉ាងសន្ធឹកក្ដី។ អ្នកវិភាគជាច្រើនលើកឡើងថា កុល ដាវី និង តូតា នឹងអាចធ្លាក់ចុះទីផ្សារមួយកម្រិតបើធៀបនឹងពេលដែលពួកនាងមិនទាន់រៀបការ នងទើបតែរៀបការហើយថ្មីៗមិនទាន់ពពោះនោះ។ យ៉ាងណាក៏ដោយអ្នកទាំង2អាចនឹងក្ដោបក្ដាប់ទីផ្សារបានល្អជាងមុនផងក៏មិនដឹង ដោយសារតែអ្នកទាំង2សុទ្ធតែជាតារាឆ្នើមក្នុងសិល្បៈ ហើយក៏មានផលិតផលទាក់ទងនឹងស្ត្រីមានផ្ទៃពោះចាប់អារម្មណ៍នោះ។
អ្នកវិភាគដដែលក៏បានលើកឡើងថា តូតា និងកុលដាវី និងមិនភ័យពីការបាត់បង់ទីផ្សារសិល្បៈនោះទេដោយសារតែពួកនាងសុទ្ធតែមានស្វាមីជាអ្នកមានឥទ្ធិពលក្នុងសិល្បៈ។ ដោយ កុល ដាវី មានស្វាមីជាមេអហ្វែរតន្ត្រីធំមួយ ហើយតូតា ស្វាមីរបស់នាងទៀតសោតគឺជាផលិតករភាពយន្ត។