តារាកំប្លែង Show Mr.Queen បានទទួលមរណភាពហើយ កាលពីម៉ោង២រំលងអាធ្រាតុ ព្រឹកព្រលឹមថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ មុននេះ បន្ទាប់ពីជម្ងឺរបស់លោកធ្វើទុក្ខធ្ងន់ ហើយមិនអាចធូរស្រាល។ មរណភាពរបស់លោកគឺជារឿងដ៏សង្វេគបំផុត ដោយសារតែលោកត្រូវគេដឹងថាបានឈឺរ៉ាំរ៉ៃជាយូរមកហើយ ហើយមានអ្នកសិល្បៈដែលស្និទ្ធិស្នាលលោកមិនច្រើនទេ ខ្នះខ្នែងជួយយកអាសារ។

លោក បញ្ញា សិទ្ធិ ដែលខ្នះខ្នែងក្នុងពិធីបុណ្យសពរបស់ Mr.Queen បានអំពាវនាវអោយអ្នកសិល្បៈចូលរួមរំលែកទុក្ខដល់អតីតអ្នកសម្ដែង Show មួយចំហៀងប្រុសមួយចំហៀងស្រីរូបនេះ ដោយលោកបញ្ជាក់ថា មីស្ទ័រឃ្វីន គឺជាតារាកម្សត់ ដែលខ្វះទីពឹង មុនពេលទទួលមរណភាព។ លោកថាខ្លួនគ្រាន់តែស្គាល់រាប់អានជាមួយនឹងសព នៅក្នុងវិថីសិល្បៈប៉ុណ្ណោះ ប៉ុន្តែនៅពេលលោកឃើញនឹងភ្នែកខ្លាំងពេកទើបខំខ្នះខ្នែង ដោយមុនពេលលោកទទួលមរណភាព លោកក៏បានជួយថវិកា និងជួយបរិច្ចាគឈាមក្នុងពេលតារាសម្ដែងShow រូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់ផងដែរ។

គួរបញ្ជាក់ផងដែរថា មីស្ទ័រឃ្វីន គឺជាតារាសម្ដែង ដែលល្បីខ្លាំងក្នុងឈុតមួយចំហៀងប្រុសមួយចំហៀងស្រី ដោយពេលកន្លងមកកេរ្តិ៍ឈ្មោះរបស់លោកមានការស្ទុះឡើងយ៉ាងខ្លាំង។ យ៉ាងណាក៏ក្រោយមានព័ត៌មានថាលោកមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតារារូបនេះក៏បាត់ពីសិល្បៈ ហើយត្រលប់មកវិញក៏មានដំណឹងថាធ្លាក់ខ្លួនឈឺធ្ងន់។

LEAVE A REPLY

Please enter your comment!
Please enter your name here