គិតមកទល់ថ្ងៃទី10 ខែមីនា ឆ្នាំ2021 នេះ តារាចម្រៀងស្រីទី4 នៅក្នុងហង្សមាស ត្រូវបានរកឃើញថាមានផ្ទុកមេរោគ កូវីដ តាមរយៈការឆ្លង ខណៈអ្នកនាងផ្ទាល់ក៏បានចេញមុខបញ្ជាក់ជាសាេធារណៈផងដែរថា ខ្លួនពិតជាមានផ្ទុកមេរោគនេះមែន តាមរយៈលទ្ធផលពិនិត្យឈាមមុននេះបន្តិច ។
អ្នកនាងបានបង្ហោះថា « នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វេីតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា ខ្ញុំបាន positive ហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ 🙏🙏 សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណាបងប្អូន☺ 🙏🙏 ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមាន កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហេីយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ពាន់ឡេីយ ☺🙏»