ដោយ ឧត្តម
នៅទីបំផុត ពិធីករហង្សមាស លោក ពៅ ពិសិដ្ឋ ដែលត្រូវបានគេស្គាល់ថា គឺជាប្អូនប្រុសរបស់តារាសម្ដែង កញ្ញា ពៅ លីដា បានទទួលលទ្ធផលពីការធ្វើតេស្តជម្ងឺកូវីត១៩រួច្យ គឺលទ្ធផលអវិជ្ជមាន ប៉ុន្តែលោកនៅមានអារម្មណ៍ភ័យខ្លាចសម្រាប់លទ្ធផលធ្វើតេស្តិ៍លើកទី១ បន្ទាប់ពីតារាហង្សមាសច្រើននាក់ ក្លាយជាអ្នកផ្ទុកជម្ងឺកូវីត១៩ ជាពិសេសគឺដៃគូពិធីការិនី អ្នកនាង ចាន់ កែវនិមល នោះ។
លោក ពៅ ពិសិដ្ឋ បានបង្ហាញអារម្មណ៍ធូរទ្រូងមិនតិចទេ បន្ទាប់ពីលទ្ធផលតេស្តិ៍លើកទី១ គឺបានចេញហើយថា អវិជ្ជមាន ប៉ុន្តែលោកនៅបារម្ភចំពោះការចូលធ្វើតេស្តជាលើកទី ដោយលោកអះអាងថា បើលោកកើតមានអ្វីមួយដែលមិនប្រក្រតី នោះម្ដាយលោក បងស្រីលោក និងអ្នកជុំវិញខ្លួនលោកផ្សេងទៀត ក៏ស្ថិតក្នុងការបារម្ភ។ លោក ពៅ ពិសិដ្ឋ ដែលជាពិធីករហង្សមាសមួយរូបដែរ សរសេរថា « ខ្ញុំបានមកធ្វើតេស្ដដេីម្បីរកជំងឺដ៏កាចសាហាវ COVID-19 រួចរាល់ហេីយ លទ្ធផលដែលចេញមកគឺអវីជ្ជមាន ហើយខ្ញុំសង្ឃឹមថា ការធ្វើតេស្តបន្តបន្ទាប់របស់ពួកខ្ញុំ និងល្អប្រសើរទាំងអស់គ្នា»។ ជាមួយគ្នានោះ លោក ពៅ ពិសិដ្ឋ ក៏បាន បង្ហោះសារ ជូនពរជ័យអោយ និមលឆាប់ជាផងដែរ ដោយលោកសរសេរថា « ក្នុងនាមខ្ញុំជាសិល្បៈករមួយរូបខ្ញុំសូមចូលរួមលេីកទឹកចិត្ត និង សូមជូនពរអោយក្រុមគ្រួសារ របស់បង និមល បង ទីតូ និងប្រជាជនខ្មែរទាំងអស់ ឆាប់មានសុខភាពល្អឡេីងវិញ ( យេីងអាចភ្លេច Covid-19 តែ Covid-19. មិនដែរភ្លេចយេីងទេ ) ការពារចាប់ពីខ្លួនអ្នកឡេីងទៅ ដេីម្បីខ្លួនអ្នក ក្រុមគ្រួសារអ្នកនិងសង្គមជាតិរបស់អ្នក សូមទេវតាប្រសិទ្ធិពរជ័យអោយសង្គមជាតិទូទាំងពិភពលោកជៀសផុតពីជំងឺ Covid-19. ឆាប់ៗផងចុះ 🙏😷💛Chan Keo Nimol។