ជាដំណឹងមួយបង្ហាញនូវភាព កង្វល់ដែល ករណីមេរោគកូវីដ១៩ ស្រាប់តែបន្តផ្ទុះឡើងជាបន្តបន្ទាប់ បុកទៅលើតារាហង្សមាស។ តារានៅហង្សមាសជាច្រើនបានរងនូវសម្ពាធជាខ្លាំង នៅពេលជំងឺកាចសាហាវមួយនេះកើតឡើង ដល់ក្រុមការងារបន្តគ្នា។ ពេលនេះប្តី ប៉ែន ស្រីពេជ្រ បានឆ្លងមេរោគកូវីដ១៩ ហើយ ដោយឡានពេទ្យដឹកយកទៅយប់មិញថ្ងៃទី១១ មិនា ឆ្នាំ២០២១។ ស្រីពេជ្របានត្រឹមតែយំ ហើយអាណិតប្តី ខណៈខ្លួនក៏មិនដឹងថា មានវាសនាបែបណា។
យ៉ាងណាប៉ែន ស្រីពេជ្របានបង្ហាញភាពក្លាហាន ហ៊ានទទួលយការណ៍ពិតហើយ នេះជារឿងមួយធ្វើអោយអ្នកគាំទ្រមិនសប្បាយចិត្តនោះទេពេល ទទួលដំណឹងមិនល្អ។ យ៉ាងណានៅមានពាក្យជូនពរជាច្រើនលើកទឹកចិត្តនាងផងដែរ។
អ្នកនាងប៉ែន ស្រីពេជ្រ បានសរសេរថា « ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា ។នាងខ្ញុំនិងស្វាមីបានធ្វើតេស រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន។នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ🙏»៕
មកទល់ពេលនេះ គ្រប់តារាចម្រៀងទាំងអស់ និងបុគ្គលិកមួយចំនួននៅហង្សមាស បាននាំគ្នាយកសំណាកទៅធ្វើតេស្តគគ្រប់គ្នា។ ហ្វេនៗនិងមហាជន សុខតែជូនពរស្ថាប័នហង្សមាស និង តារាហង្សមាស អោយសុខសប្បាយរួចចាកផុត ពីមេរោគសាហាវនេះ ហើយជនរួមជាតិក៏ ត្រូវចេះការពារអោយ មុឺងមាត់បំផុត។តារា នៅ ហង្សមាសលំដាប់ជួរ មុខមួយ ចំនួន ហើយដែល ឆ្លងកូវី ដ១៩ ដូចជាចាន់ កែវនិមល , ណុប បាយ៉ារិទ្ឋ , សុគន្ឋ និសា , វី ឌីណែត និង បងថ្លៃ ឱក សុគន្ធ កញ្ញា ជាដើម ។ រីឯអ្នក រួចផុតក្រោយ តេស្ត មាន ឆន សុវណ្ណរាជ , សុខ ស្រីនាង , សួស វិហ្សា ម៉ង់ ចាន់កញ្ញា រ៉េត ហ្សូសាណា ឈិន ម៉ានិច្ច ជាដើម ។