វី ឌីណែត បានថ្លែងនូវអារម្មណ៍អាណិតប្អូនស្រី ដែលឆ្លងវីរុសកូវីដ១៩ដូចនាងដែរ។ ក្នុងចំណោមបងប្អូននៃគ្រួសារគឺមានរូបនាង ម្តាយ និងប្អូនស្រីពៅ។ ឌីណែតឆ្លងកាត់ការលំបាក ច្រើនតាមរយៈជីវិតសិល្បៈ។លុះពេលនាង ឃើញប្អូនស្រី នៅដាច់ដោយឡែកម្នាក់ឯង សម្ងំព្យាបាល ក៏អាណិតនិងពិបាកចិត្ត។
វី ឌីណែត បានចេញមុខបញ្ជាក់ពីស្ថានភាព សុខភាពនាងនារសៀលថ្ងៃទី១៧ មិនា ឆ្នាំ២០២១នេះថា «នាងខ្ញុំពេលនេះបានធូរស្បេីយច្រេីនហេីយអរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ៕ អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន។ ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដេីម្បីទប់ទល់ជំងឺនឹងថ្នាំ ។
អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ។ហេីយអ្វីដែរកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុកខ្លាំងណាស់ហេីយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហេីយ។សូមទេវតា តាមថរក្សាពួកគាត់អោយជៀសផុតពីជំងឺនេះផង។ហេីយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ ។ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង។
រយៈពេលប៉ុន្មានថ្ងៃមកហើយ វី ឌីណែត បានសម្រាកព្យាបាលមេរោគកូវីដ១៩ ដោយចិត្តអំណត់ និងគោរពតាមបទបញ្ជាពេទ្យ។ បងប្អូនទស្សនិកជន បានជូនពរក្រុមគ្រួសាររបស់លោក ហួរ ឡាវី ឆាប់ជាពីជំងឺសាហាវមួយនេះឆាប់ៗ។