អតីតបេក្ខភាពជ័យលាភីលេខ2 របស់កម្មវិធីផ្កាយរះក្នុងសួន ឆ្នាំ2013របស់ទូរទស្សន៍អប្សរាលោក ជ័យ សុវ៉ាតធ្មេចបើកគ្រប់អាយុ 25ឆ្នាំបាត់។ ហើយលោកក៏បានធ្វើពិធីខួបកំណើតឈានចូលវ័យ 25ឆ្នាំនេះ កាលពីល្ងាចថ្ងៃទី 06ខែកក្កដា ឆ្នាំ 2020ផងដែរ។

ថ្វីត្បិតកម្មវិធីខួបកំណើតរបស់លោក ជ័យ សុវ៉ាតមិនមានលក្ខណៈទ្រង់ទ្រាយធំដូចកាលពីកម្មវិធីខួបកំណើតរបស់ប្អូនស្រីលោកក៏ដោយ ក៏គេសង្កេតឃើញថានៅតែមានភាពសប្បាយរីករាយ និងមើលទៅកក់ក្ដៅយ៉ាងខ្លាំង។ នៅក្នុងកម្មវិធីនេះដែរក៏ឃើញមានវត្តមានតារាល្បីៗរួមទ្រនំសាន់ដេរ និងមិត្តសិល្បៈជាច្រើនបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយស និងបង្ករការភ្ញាក់ផ្អើលដល់លោកផងដែរ។

វត្តមានតារាកិត្តិយសល្បីៗអញ្ជើញចូលរួមពិធីខួបកំណើតរបស់លោក ជ័យ សុវ៉ាត យើងឃើញមាន កញ្ញា វីរៈនិច្ច, នាយ ចឺម, កញ្ញា ស៊ូ ស៊ីរីកា, កញ្ញា ចែម ស្រីល័ក្ខ, កញ្ញា រចនា រ៉ាវឌី, កញ្ញា សុវត្ថិឌី ធារីកា ព្រមទាំងមិត្តសិល្បៈផ្សេងៗនិងបងប្អូនសាច់ញាតិរបស់លោកចូលរួមយ៉ាងច្រើនកុះករ ធ្វើឱ្យកម្មវិធីកាន់តែមានភពសប្បាយរីករាយផងដែរ។ យ៉ាងណាមិញលោកក៏ទទួលបានសារជូនពរជាច្រើនពីសំណាក់មិត្តរួមការងារ និងបណ្ដារហ្វេនៗដែលគាំទ្រលោកយ៉ាងច្រើនផងដែរនៅក្នុងថ្ងៃពិសេសនេះ។

លោកជ័យ សុវ៉ាត មិនត្រឹមតែជាតារាចម្រៀងមួយរូបដែលកំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងនោះទេ លោកក៏ជានិស្សិតពេទ្យមួយរូបដែលត្រៀមបញ្ចប់ការសិក្សាទទួលបរិញ្ញាបត្រឆាប់ៗខាងមុខនេះផងដែរ។ ត្រូវបានគេកត់សម្គាល់ថាកាន់តែមានកេរ្តិ៍ឈ្មោះបោះសម្លេងនិងមានរាសីខ្ពស់បន្ទាប់ពីសម្រេចចិត្តចូលជ្រកក្រោមដំបូលរបស់ផលិតកម្មសាន់ដេរត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ក្រោយលេចមុខក្នុងផលិតកម្មសាន់ដេមិនបានប៉ុន្មានផងម្ចាស់បទ« ស្រឡាញ់អូនដល់កាន់ឈើច្រត់ » រូបនេះ ត្រូវបានគេសង្កេតឃើញសន្ទុះនៃការគាំទ្រមានភាពខុសប្លែក និងមានប្រជាប្រិយភាពមិនធម្មតានាពេលនេះ។ មិនតែប៉ុណ្ណោះរាល់បទចម្រៀងថ្មីៗរបស់លោកជាច្រើនហាក់កំពុងអង្រួនចិត្តមហាជន ពិសេសយុវវ័យជាច្រើនមានការចាប់អារម្មណ៍តាមដានស្ដាប់នូវរាល់បទថ្មីៗរបស់លោក។

LEAVE A REPLY

Please enter your comment!
Please enter your name here