•ដោយឧត្តម÷

មានការផ្ទុះនូវរឿងរ៉ាវ មួយទៀតហើយគឺ បញ្ហាការប្រកួតបវរកញ្ញា Miss Grand International ដែលនៅប្រទេសថៃ។ អ្វីដែលគេមើល គឺមនុស្សមួយចំនួនរិះគន់ខាងបវរកញ្ញាកម្ពុជា។ ដើមហេតុបវរកញ្ញាកម្ពុជាហាក់មិនចាប់អារម្មណ៍ផ្នែកនយោបាយ ខណៈពេលពួកគាត់ឃើញ ខាងបេក្ខភាពមកពីខាងភូមា បានយំស្រែកអោយពិភពលោកបានដឹងសង្ក្រាមដែលកើតឡើងពេលនេះ។

មានការបន្ទោសបង្អាប់ខាង បវរកញ្ញា លីវ ជីលី ក្រោយពេលដែលគេបាន កាត់តវិដេអូកំពុងLike ទៅនិយាយត្រង់ចំនុច មិនអោយបងប្អូនចាប់អារម្មណ៍រឿងនយោបាយ ទុអោយខាងអ្នកនយោបាយគេចាត់ការ។ ក្រោយមកក៏ផ្ទុះការ ចាប់អារម្មណ៍ ។ មានមតិមួយចំនួនយល់ថានាង ហាក់មិនខ្វល់ពីប្រទេស ខ្លួន។ ខុសពីភូមា ដែលកំពុងមានសង្ក្រាមផ្ទៃក្នុង ឆ្លៀតមានឱកាសក៏ មានការប្រកាសអោយពិភពលោកបានដឹង និងជួយ។

យ៉ាងណាជីលី បានសុំការអធ្យាស្រ័យរាល់កំហុស អចេតនា ដោយនាងបានបញ្ជាក់ថា «នាងខ្ញុំសូមធ្វើការសម្រាយ ព្រោះ អ្វីដែលនាងខ្ញុំនិយាយកន្លងមកនិងអាចធ្វើអោយមានការភ័ណច្រឡំ ។ ចំពោះបញ្ហារនយោបាយ ដោយសារ នាងខ្ញុំមើលឃើញប្រទេសខ្ញុំមានស្ថេភាព និង ការដឹងនាំល្អរបស់សម្តេច ។ ចឹងហើយបានជានាងខ្ញុំគិតថា រឿងនយោបាយនៅប្រទេសយើង គឺគ្មានភាពតាងតឹងដូចប្រទេសគេទេ ។ តែអ្វីដែលពួកយើងចង់បាន គឺការរស់នៅដោយស្មើរភាព និង អ្វីដែលសំខាន គឺគ្មានអំពើហិង្សា។

មានការលើកឡើងទៀតថា អំឡុងពេលនេះគាត់មិនគួរនិយាយអីផ្ដេសផ្ដាសទេ គាត់គួរតែប្រមូលផ្តុំអារម្មណ៍ធ្វេីការដេីម្បីមុខមាត់ជាតិ ។ យេីងក៏ដឹងប្រជាជនយេីងមួយចំនួនដូចជាភ្លេីងចំបេីងអញ្ចឹង ឆាប់ឆេះតៗគ្នា។នយោបាយ គឺ អ្វីៗនៅជុំវិញយើង មិនថា ព្រៃ ប្រាសាទ ការគ្រប់គ្រង ការថែទាំ ការការពារ ការដោះស្រាយ ការចូលរួមទាំងអស់គ្នា ទាំងអស់នេះគឺជានយោបាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here