ជារឿងស្លុតចិត្ត ដែល ម្តាយវី ឌីណែត លាចាកលោកទៅ នាព្រឹកថ្ងៃទី១៩ មិនា ឆ្នាំ២០២១នេះ។ នេះជាការបង្កអោយមានភាពកក្រើកនិងសោកស្តាយបំផុត លើគ្រួសារតារាជើងចាស់ ហួរ ឡាវី។
វី ឌីណែត បង្ហោះសារថា «ខ្ញុំលែងមានម៉ាក់ហៅហេីយសូមម៉ាក់ទៅអោយបានសុខម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីងកូននឹងរឹងមាំ។
_សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសពខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះវាលឿនពេកហេីយម៉ាក់អេីយ៕
អ្នកស្រី ងួន សុផាន្នីបានឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែអ្នកស្រីមានវ័យចំណាស់អាយុ៦៥ឆ្នាំ នឹងមានជំងឺប្រចាំកាយទៀតនោះទើបធ្វើឱ្យអ្នកស្រីបានទទួលមរណភាពនៅក្នុងថ្ងៃនេះតែម្ដង។
អ្វីដែលធ្វើឱ្យអ្នកបានឃើញរន្ធត់និងខ្លោចចិត្តនោះគឺតារាចម្រៀងជើងចាស់បានផុសដោយក្ដីក្ដួលរងចាំផ្លូវភរិយាបណ្ដូលដួងចិត្តវិលមកកាន់ផ្ទះវិញដោយក្ដីសុខសាន្តថា ៖ «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធុ»។