ក្រុមគ្រួសារតារាកម្ពុជា គឺជាបណ្ដុំអ្នកសិល្បៈធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានលោក ផាត់ ដារ៉ារដ្ឋ ជាស្ថាបនិក។ ក្រុមគ្រួសារតារាកម្ពុជាជាផងដែរគឺបង្កើតឡើងក្នុងគោលបំណងរួបរួមអ្នកសិល្បៈដើម្បីកិច្ចការសង្គម និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនៅក្នុងប្រទេសកម្ពុជា។

គិតមកទល់ពេលនេះក្រុមគ្រួសារតារាកម្ពុជាបានឈរជើងក្នុងសិល្បៈបាន4 ឆ្នាំមកហើយ ព្រមទាំងមានសមាជិកជាសិល្បករសិល្បការិនីល្បីៗទាំងរៀមច្បងនិងស្រករក្រោយជាច្រើនចូលជាសមាជិក។ មិនតែប៉ុណ្ណោះក្រុមគ្រួសារតារាកម្ពុជាបានបន្សល់ទុកនូវស្នាដៃជាច្រើនរួមមានការរ៉ៃអង្គាសថវិការជូនដល់តារាសិល្បៈដែលខ្វះខាត ពិសេសតែងបំផុសឱ្យសិល្បៈបុរាណនិងសម្លៀកបំពាក់ទម្រង់បុរាណតាមសម័យកាលនីមួយៗមានភាពលេចធ្លោក្នុងសង្គមនិងឱ្យមនុស្សម័យថ្មីនាពេលបច្ចុប្បន្នបានឃើញផងដែរ។ មិនតែប៉ុណ្ណោះគ្រួសារតារាកម្ពុជាតែងមានវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើន ពិសេសគឺកម្មវិធីមនុស្សធម៌មិនដែលដាច់ផងដែរ។

ចង់ជ្រាបច្បាស់ពីសម្មិទ្ធផលថាតើមកទល់បច្ចុប្បន្នគ្រួសារតារាកម្ពុជាបានធ្វើអ្វីខ្លះដល់សង្គម និងសកម្មនៅក្នុងការធ្វើសប្បុរសធម៌យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម:

LEAVE A REPLY

Please enter your comment!
Please enter your name here