ក្នុងពេលដឹកទៅព្យាបាលជម្ងឺកូវីត១៩ តារាចម្រៀង កញ្ញា សួស វីហ្សា ទ្រហោយំគួរអោយសង្វេគ ខណៈដែលនាងមិនជឿសោះថានាងនឹងកើតជម្ងឺកូវីត១៩ ប៉ុន្តែលទ្ធផលតេស្តលើកទី៣បង្ហាញថានាងវិជ្ជមានជម្ងឺនេះ។ អ្វីដែលគេក្ដុកក្ដួល គឺនាងទ្រហោយំ និងផ្ដាំផ្ញើអោយជួយមើលកូនតូចរបស់នាងផង បន្ទាប់ពីបានក្លាយជាអ្នកជម្ងឺកូវីត១៩បែបនេះ។ ទឹកភ្នែលរបស់បានដាស់តឿនអោយមនុស្សកាន់តែច្រើន មិនអាចមើលស្រាលជម្ងឺកាចសាហាវមួយនេះ ស្របពេលដែលនៅកម្ពុជា គឺមានអ្នកជម្ងឺកូវីត១៩កើនឡើង និង មានអ្នកស្លាប់កើនឡើងជាប្រចាំ។ ទឹកភ្នែករបស់នាង ក៏បង្ហាញពីអារម្មណ៍សង្វេគខ្លាំង ដែលត្រូវរស់នៅបែកប្ដី និង បែកកូនតូច ក្នុងពេលដែលជម្ងឺមួយនេះ ក៏ជាជម្ងឺដែលមានមនុស្សរើសអើង ដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់ជម្ងឺនោះផងដែរ។
ខាងក្រោមនេះ ជាវីដេអូដ៏សង្វេគរបស់អ្នកនាង សួស វីហ្សា តារាហង្សមាស ដែលរៀបរាប់ពីការផ្ដែផ្ដាំអោយជួយមើលកូនតូចនាងផង ដែលស្ដាប់ហើយ គឺអ្នកណាក៏ក្ដុកក្ដួល។

LEAVE A REPLY

Please enter your comment!
Please enter your name here