ដោយឧត្តម៖ miss Grand Cambodia 2020 លីវ ជីលី ត្រឹមតែជាតួរងលេខ៣ ក្នុងប្រទេសហើយ បានក្លាយជាអ្នកតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិ។ នាងបានធ្វើអោយប្រទេសជាតិ ក៏ដូចជាពលរដ្ឋ កម្ពុជាភ្ញាក់ផ្អើល ក្រោយពេលផ្ទុះការទាក់ទាញ។ អ្វីទាំងអស់នេះបាន ដោយសារមានបុគ្គលម្នាក់ ដែលមកចិញ្ច្រំ នាងមួយប្រាវ រហូតប្រែជាមនុស្សថ្មី។

លីវ ជីលី បានអោយដឹងថា នាងអត់នឹកស្មានថា ខ្លួនមកដល់ចំនុចបែបនេះ។ រយៈពេលចូលរួមប្រកួតដល់ប្រទេសថៃ គឺហ្វឹកហាត់បានតែ១ខែ ក្រោយពីបានគ្រងដំណែង។ គ្រប់យ៉ាងដែលនាងប្តូរបុគ្គលិកលក្ខណៈ បែបនេះគឺការដើរ ត្រូវបានបុគ្គលម្នាក់ជាអ្នកបង្វឹកនាងគឺគ្រូ ជនជាតិហ្វីលីពីន។ លោកគ្រូនេះហើយបាន បង្ហាត់នាង អោយចេះដើរ ចេះរៀបចំខ្លួន តាំងពីការញាំ ការអង្គុយ ឈ ដើរ។ រឿងមួយទៀត បើនិយាយពី របៀបពាក់ស្បែកជើងកែង នាងកម្រនឹងពាក់ណាស់ ។ ប៉ុន្តែព្រោះការលះបង់ មិនចុះចាញ់ទោះពងជើង ហើម ដួល ពេលខ្លះយំបែបណាក៏ មិនចុះចាញ់ ធ្វើអោយបាន។

លោកគ្រូបង្ហាត់ ជីលី ជនជាតិហ្វីលីពីនបាន អោយដឹងថា ជីលី សម្រស់មាន ប៉ុន្តែការដើរ របៀបបវរកញ្ញា មិនទាន់ចូលដល់កម្រិត។ លុះដល់ពេលហ្វឹកហាត់រាល់ថ្ងៃពី៨ ព្រឹកដល៦ល្ងាច ជីលីប្រែប្រួលជាលំដាប់។ អ្វីដែលមើលឃើញ នាងស៊ូមិនធម្មតាមែន ពេលខ្លះឈឺខ្លួន ឈឺជើង សុខចិត្តយំហើយ ជូតទឹកភ្នែក ហ្វឹកហាត់ទៅមុខទៀត អត់ដែរថាបោះបង់។ ពេលនេះនាងល្អច្រើនតែបើ ដល់លើឆាកអន្តរជាតិ នាងភ័យ ឬភ្លាត់ស្នៀតមានតែរូបនាងទេ ជាអ្នកកំណត់។


LEAVE A REPLY

Please enter your comment!
Please enter your name here