បញ្ហា កូវីដ នេះបានក្លាយជារឿងក្តៅ នៅក្នុងសង្គមតារា និងសង្គមទាំងមូល។ បញ្ហាមួយនេះ បានបង្អាក់ការងារខ្លះរបស់ពលរដ្ឋ មិនហ៊ានចេញទៅណា ខណៈខ្លះធ្វើការតាម អន ឡាញ។ ចូរគោរពតាម ការបញ្ជា រាល់ដំណឹងផ្សេងៗ របស់ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ ត្រូវរក្សាគម្លាត និងមានអនាម័យល្អ។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា “ខ្ញុំបាទបានចាក់វ៉ាក់សាំង លើកទី២ហើយ។ ទោះបីបានចាក់លើកទី១ ឬលើកទី២ ក៏ដោយ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នូវប្រសាសន៍របស់រាជរដ្ឋាភិបាលយើងជានិច្ច «៣កុំ ៣ការពារ» (អរគុណសន្តិភាព!)“។

ជាមួយនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ក៏បានជូនពរដល់អ្នកសិល្បៈ ក៏ដូចជាប្រជាជនកម្ពុជា មួយចំនួនដែលកំពុងមានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាល សូមឲ្យឆាប់ជាសះស្បើយ ដើម្បីឆាប់បានមកជួបជុំគ្រួសារវិញ។នាយក្រឹម បានមានប្រសាសន៍ថា “បាទ! ជាការពិតណាស់ ហើយខ្ញុំបាទក៏សូមបញ្ជាក់ថែមពីលើតាមប្រសាសន៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ បានផ្ដល់អនុសាសន៍ ក៏ដូចជាបានមានប្រសាសន៍ថា «៣កុំ ៣ការពារ» ហ្នឹង គឺទោះបីជាយើងចាក់វ៉ាក់សាំង ក៏ដោយ អ្នកមិនទាន់ចាក់ក៏ដោយ ត្រូវតែការពារ ត្រូវតែអនុវត្តុតាមច្បាប់ហ្នឹង ហើយជាពិសេស ដែលខ្ញុំបានបង្ហោះសារ ថ្វីត្បិតតែចាក់លើកទី២ ក៏ដោយ យើងត្រូវគោរពតាមអនុសាសន៍របស់សម្ដេច «៣កុំ ៣ការពារ» ដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here