យោងតាមការបង្ហោះ តារាចម្រៀងអ្នកនាង សុគន្ធ និសា អ្នកនាង បានសរសេរថា “ថ្ងៃនេះខ្ញុំបាន​ ជាហើយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដើម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​”។ មិនខុសគ្នាដែរ ពិធីការិនី អ្នកនាង ចាន់ កែវនិមល ក៏បានប្រកាសជាសាធារណៈផងដែរថា អ្នកនាង ត្រូវបានអនុញ្ញាតិ អោយត្រលប់ទៅផ្ទះវិញ ដោយផ្ទះរបស់នាង ក៏ត្រូវបានស្រាយខ្សែ ដើម្បីអោយបើកទ្វារផងដែរ។ អ្នកនាងបានសរសេរថា«គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹម😔តែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនត្អូញត្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះ🙏ជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៉ីណាតដែលតែងតែផ្ញើរសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរានិងឧបសគ្គទាំងនេះ🙏ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង💪💪»។ អ្នកនាង បានឆ្លើយបញ្ជាក់ថា ផ្ទះរបស់អ្នកនាង ត្រូវបានអនុញ្ញាតិអោយចេញចូលជាថ្មីហើយ បន្ទាប់ពីព័ទ្ធដោយខ្សែក្រហមអស់ច្រើនថ្ងៃ។ អ្នកនាងថា ខ្លួនបានជា និង ត្រូវបានអនុញ្ញាតិ អោយត្រលប់ចូលផ្ទះវិញហើយ តែក៏ស្ថិតក្នុងការតាមដានបន្ត ដើម្បីអោយប្រាកដថា ពិតជាជាដាច់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here