កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២១ តារាសម្ដែង លោក ឃីម រតនៈ បានបាត់បង់សាច់ញាតិដ៏សំខាន់ម្នាក់គួរអោយសង្វេគ ស្របពេលដែលគ្រួសារលោកកំពុងតែមានកាប៉ះទង្គិចខ្លាំងនឹងជម្ងឺកាចសាហាវកូវីត១៩បណ្ដាលអោយសេដ្ឋកិច្ចក្នុងគ្រួសារមានវិបត្តិ។ លោកបានបង្ហោះពីការកាន់ទុក្ខ បន្ទាប់អ៊ុំប្រុសបង្កើតរបស់លោក ដែលត្រូវបងប្រុសរបស់ឪពុកបានទទួលមរណភាពនៅខេត្តកំពង់ឆ្នាំង នៅទីដែលលោក និង ក្រុមគ្រួសារកំពុងរស់នៅជុំគ្នា។ អ៊ុំប្រុសរបស់លោកបានទទួលមរណភាពក្នុងអាយុ៧០ឆ្នាំ ដោយសារតែជម្ងឺបេះដូង ខណៈដែលលោកនិយាយថា កំពុងតែពិបាកចិត្តនឹងរឿងកូវីត១៩ផ្ទុះខ្លាំងផង តែបែរជាមកត្រូវបាត់បង់សមាជិកដ៏សំខាន់ម្នាក់ទៀត។ លោកថា អ៊ុំប្រុសធ្វើទុក្ខមួយរយៈមកហើយ ប៉ុន្តែមិនគួរមកបាត់បង់ជីវិតនៅក្នុងកាលៈទេសៈដែលស្រុកទេសមានទុក្ខ ហើយសូម្បីតែចង់ធ្វើបុណ្យអោយធំដុំក៏ពិបាកបែបនេះនោះទេ។ លោកថា បើទោះជាអ៊ុំបង្កើតរបស់លោកទទួលមរណភាពដោយជម្ងឺផ្សេង តែអ្នកមកចូលរួមបុណ្យគឺនៅតែមានសភាពខ្លាចរអារ និង រើសអើងកម្មវិធីបុណ្យជួបជុំមួយនេះច្រើន ព្រោះតែខ្លាចកូវីត១៩។ ដូច្នេះហើយទើបលោក និងក្រុមគ្រួសារមានភាពសង្វេគ ចំពោះមរណភាពរបស់អ៊ុំប្រុស។ នៅក្នុងឆ្នាំ២០២១នេះ លោកបាត់បង់សមាជិកចំនួន២រូបហើយនៅក្នុងគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here