ខណៈដែលជីវភាពពលរដ្ឋមានការខ្វះខាត នៅតាមទីអារ៉ាមមួយចំនួនក៏មានការខ្វះខាតផងដែរ ដោយសារតែបញ្ហាកូវីត១៩លុកលុយ នៅតាមបណ្ដាវត្តអារ៉ាមមួយចំនួន គឺរឹតតែមានបញ្ហាកង្វះខាតទៅទៀត ដោយសារតែមនុស្សម្នាមានជីវភាពទីទ័ល ហើយសកម្មភាពធ្វើបុណ្យត្រូវបានកាត់បន្ថយ។ ជាមួយនឹងការប្រឈមនេះ លោក ស្រេង ឈាងឡេង ដែលជាអគ្គនាយកក្រុមហ៊ុន វិឈាងឡេង ដែលវិនិយោគលើវិស័យដីធ្លី និង បុរី បាននាំយកគ្រឿងឧបភោគ បរិភោគ ជាទេយ្យទានជាច្រើន យកទៅប្រគល់ជូននៅវត្តមួយ ដើម្បីជួយសម្រួលការលំបាករបស់ព្រះសង្ឃ។
យោងតាមការបង្ហោះ នៅលើគណនេយ្យផ្លូវការ របស់ក្រុមការងារ របស់ លោក ស្រេង ឈាងឡេង បានសរសេរថា “ក្នងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ។ នៅថ្ងៃទី30/03/2021 នេះលោកអគ្គនាយក រួមទាំងក្រុមការងារ របស់ ក្រុមហ៊ុនឈាងឡេង អុិនវេសមុិន ឯ.ក បាននាំយកនូវតិយទានដើម្បីប្រគេនព្រះសង្ឃដែរគង់នៅវត្តសុពណ៍ដែលស្ថិតនៅ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។🙏🙏”។ លោក ស្រេង ឈាងឡេង បញ្ជាក់ថា អ្វីដែលលោកបានធ្វើនៅក្នុងពេលនេះ គឺដើម្បីរួមចំណែកជួយដល់ព្រះសង្ឃ នៅទីអារ៉ាមនោះ និង ដើម្បីដឹកនាំក្រុមការងារ ធ្វើបុណ្យរួមគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផង។