ក្រឡេកមួយភ្លែត អ្នកខ្លះប៉ាន់ស្មានថា តារាសម្ដែង អ្នកនាង ស្វែង សុជាតា និង អ្នកស្រី រ៉េតរ៉ូស ដែលកំពុងសម្ងំបួស មានការដៀមដាមគ្នា តាមរយៈការ Comment ឆ្លងឆ្លើយគ្នាមួយ។ យ៉ាងណាមិញអ្នកនាង ស្វែង សុជាតា បញ្ជាក់ថា នោះគ្រាន់តែជាសំណេរលើកទឹកចិត្ត និង ចង់អោយអ្នកស្រីតរ៉ូស ឈប់រវល់នឹងរឿងរ៉ាវផ្សេងៗ ក្នុងអំឡុងពេលបួសនេះតែប៉ុណ្ណោះ។

បន្ទាប់ពីអ្នកស្រី រ៉េត រ៉ូស បានបង្ហោះថា”មនុស្សឥលូវឆាប់ប្រែប្រួលណាស់ ពេលនេះទើបខ្ញុំដឹងច្បាស់ថាអ្នកណាស្រឡាញ់រាប់អានខ្ញុំពិត ថ្ងៃណាមួយខ្ញុំនឹងធ្វើជាមនុស្សដែលរឹងមាំដូចមុនជួបគ្នាឆាប់ៗ” អ្នកនាង ស្វែង សុជាតា បានសរសេរតបភ្លាមថា “សូមទោសបងផងបើធ្វើជាឣ្នកស្លៀកសពាក់សហើយយកល្អកំុខ្វល់នឹងកាន់ទូរស័ព្ទផុសច្រើនពេក និយាយច្រើនពេកខុសវិន័យហើយបង បួសត្រូវការស្ងប់ គ្មានចិត្តមោហៈទោសៈ។ ខ្ញំុសំុទោសផងដែលនិយាយចឹងតែបងជ្រុលតិចហើយឣ្នកបួសតែផុសរហូត ហើយសុទ្ធតែនិយាយផ្លែផ្កាក្តៅក្រហាយ ពេលខ្លះសួរថាពេលខ្ញំុបួសតើធ្វើដូចបងឣត់”។ ជាមួយនឹងការ Comment នេះ អ្នកស្រី រ៉េតរ៉ូស ក៏បានបន្តថា អ្នកស្រីមកដល់កន្លែងបួសហើយ នៅតែមានអ្នករំខានទៀត នៅតែមានអ្នកពឹងពាក់សុំខ្ចីលុយ ហើយពេលមិនអោយអាក្រក់មើល។ អ្នកស្រីក៏ធ្លាប់អះអាងថា អ្នកខ្ចីលុយទាំងនោះ មួយចំនួន មិនដោះស្រាយជូនអ្នកស្រីផង ទើបធ្វើអោយអ្នកស្រីនៅតែមិនស្ងប់។ Comment របស់អ្នកនាង ស្វែង សុជាតា ត្រូវបានអ្នកខ្លះភាន់ច្រលំថា អ្នកនាង ឌឺដង ទៅកាន់អ្នកស្រី រ៉េតរ៉ូស តែអ្នកនាង បញ្ជាក់ថា ខ្លួនគ្រាន់តែចង់អោយអ្នកស្រី រ៉េតរ៉ូស មានចិត្តអោយស្ងប់ ហើយកុំខ្វាយខ្វល់នឹងទូរស័ព្ទ ឬ ប្រព័ន្ធអនឡាញ ដើម្បីកុំចិត្តខ្វាយខ្វល់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here