សោម ស្រីនាថ មានវាសនា ល្អណាស់នៅពេលមានឱកាសក្លាយជា ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសផ្នែក ផ្សាយផ្ទាល់តន្ត្រីកម្សាន្ត។ នាងទទួលបានការចាប់អារម្មណ៍ជាថ្មីហើយយីអ៊ុនវិញក៏ឡើងមិនធម្មតា។ ថ្មីៗនេះសោម ស្រីនាថ បានត្រូវក្រុមការងារមួយយកនាងថតរចនាតុបតែង ជាតួអង្គទេវតាឆ្នាំថ្មី ដោយក្រោយចេញរូបរាងផ្លូវការឃើញថាពិតជាសមណាស់ ពិសេសទម្រង់មុខ។
ឈុតនាងគ្រងនោះ រុញអោយ សោម ស្រីនាថ ទទួលបានការ ចាប់អារម្មណ៍ហើយ ហ្វេនៗមួយចំនួនលើកសរសើរ។ គេមិននឹកស្មានថា ស្រីនាថដែលតស៊ូ ក្នុងសិល្បៈយូរឆ្នាំពិតជា បានហុចផលបណ្តើរៗហើយ ក្រោយតស៊ូ។ រំពឹងថាតំណែង នៅហង្សមាស ស្រីនាថនឹងតស៊ូធ្វើអោយបានល្អព្រោះមិនងាយនឹង បានចូលបម្រើការងារស្ថាប័នល្បីនេះទេ។
ឈុតទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ដែលនឹងយាងចុះមកថែរក្សារជម្ពូទ្វិបដែនកម្ពជាវេលាម៉ោង ៤:០០នាទីព្រហាម ( យាមទី៧ ) ថ្ងៃពុធ ៣កេីត ខែរពិសាខ ដែលត្រូវហ្នឹងថ្ងៃទី១៤ ដែលហ្នឹងត្រូវហ្នឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២១ ។
អម្ពរពស្ត្រា (សម្លៀកបំពាក់) ពណ៌ខៀវខ្ចី ( ពណ៌ប៉ៃតងលឿង ) លម្អរព្រះកាណ៍ដោយសៀតផ្កាចម្ប៉ា អាភរណៈ គ្រឿងលម្អរប្រដប់កាយ ទ្រង់កែវពិទូរ្យ ( ត្បូងភ្នែកឆ្មា ) ភក្សារហារ : សោយទឹកដោះសិប្បិន ( ទឹកដោះថ្លា ) ទឹកដោះឆ្អិន
សាស្ត្រាវុធក្នុងព្រះហត្ថ : ឆ្វេងកាន់ យិដ្ឋិ “ឈឺច្រត់” ស្ដាំកាន់ សុណា “ម្ជុល” សម្រាប់ត្បាញរឺដេប៉ាក់ យាន្តជំនិះ: គង់លេី “គទ្រភ” ទេពនិករ (សត្វលា) ។ សូមទេវតាឆ្នាំថ្មី ប្រោសព្រំប្រជានុរាស្ត្រកម្ពុជាទាំងអស់ ជួបប្រទះសេចក្តីសុខសប្បាយ សុខភាពល្អ ជៀសផុតជំងឺអាក្រក់ទាំងឡាយ។












