កាលពីពេលកន្លងទៅ នាយកណ្តុរបាន បង្ហោះសារថា ឌីជេក្តិបកើតនូវអាការៈមេរោគកូវីដ១៩ ហើយបែរបន់អោយឆាប់ជា។ ប៉ុន្តែបើតាមការទម្លាយដំណឹងចុងក្រោយពីមិត្តជិតដិត ម្នាក់ទៀតអះអាងថា ឌីជេក្តិបកើតជំងឺសួតធ្ងន់ជាងមេរោគកូវីដទៅទៀត ហើយប្រឈមការចំណាយព្យាបាលច្រើន។
តាមការបង្ហោះសារបញ្ជាក់ពី លោក ធារិទ្ឋ ហៅរិទ្ឋ អូមេហ្គា បានលើកបង្ហាញពីជំងឺឌីជេក្តិតជាថ្មីថា « DJ ក្តិប បានប្រាប់ខ្ញុំហេីយថាពិនិត្យកំហាក3ដងហេីយ មិនបានកេីត Covid ទេ តែក្តិបបានរលាកសួតធ្ងន់ធ្ងរទាំងសងខាង ពិបាកដកដង្ហេីម ។ សូម្បីនិយាយក៏មិនចង់បានដែល ពេទ្យថាពិបាក តែខ្ញុំសង្ឃឹមជីវិតក្តិបថ្លៃ នៅតែអាចរឹងមាុំជាឡេីងវិញ ។ហុិមហេតុអីជីវិតជួបតែទុក្ខជាន់ទុក្ខ ទោះយ៉ាងណាខ្ញុំនឹងក្តិបជាមិតកតភក្តិនឹងគ្នាមិនក្រោម 10ឆ្នាំទេ មានតែចែករំលែកជួយតាមអ្វីដែលអាចធ្វេីបាន ។
មានបងប្អូនណាចង់ជួយ DJ ក្តិបអាចផ្ញេី ABA ជូនទៅគាត់ផ្ទាល់បានសូមអគុណជំនួសក្តិបផង ។ គាត់មិនបានប្រកាសរកជំនួយទេ តេីខ្ញុំអ្នកប្រកាសសុំអោយបងប្អូនជួយតាមអ្វីដែលអាចជួយបាន000464071
CHAN SAMNANG។ សង្ឃឹមថា មហាជន អ្នកធូរអ្នកធារ និងមិត្តសិល្បករដែលស្គាល់គាត់ និងមិនមើលរំលងភាពលំបាករបស់ ឌីជេក្តិប ហើយអាណិតលោកជួយបន្តិចម្នាក់ៗ ដើម្បីអោយគ្នាមានសង្ឃឹម។