នៅទីបំផុតក្រោយពេល ប្រជុំជ្រើសរើសឈុត តំណាងជាតិយ៉ាងលម្អិត ពេលនេះបានចេញនូវរូបរាងហើយ ដោយសម្រេចយកឈុតបុរាណមួយអោយ ស្រីស្អាតរ៉េត សារីតា យកទៅប្រកួតប្រជែង។
ឈុតនេះស្នាដៃលោក Meak Koun ម្ចាស់ជ័យលាភី Best National Costume MUC2020 ដែលមានឈ្មោះថា «ឈុតទេពរួបរួម »ត្រូវបានជ្រើសរើស យកទៅប្រកួតនៅក្នុងកម្មវិធីMU2020 សហរដ្ឋអាមេរិក។ ឈុតនេះទាំងស្អាត ប្រណិត ពោពេញដោយអត្ថន័យ សាកសមតំណាងអោយជាតិកម្ពុជាយើង។
ចំនែក លោកម៉ែននិមលរត្ន អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា ចក្កវាឡ កម្ពុជា បានសរសេរបង្ហាញថា « សុំអានCaption នេះអោយចប់ ចាំCommentsដោយសេចក្តីថ្លៃថ្នូរ!។ ឈុតទេពរួបរួម នឹងយកទៅប្រកួតនៅMU2020 បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នករៀបចំកម្មវិធីMUC និងលោក បូរ៉ា និងលោក មាឃ គួន!
ចំណែកឈុតល្ខោនតុក្តតាខ្មែរនឹងនៅតែយកទៅប្រកួតក្នុងកម្មវិធីមួយទៀត។
ខ្ញុំបាទតំណាងអ្នករៀបចំកម្មវិធីប្រកួត សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ជាពិសេសលោកបូរ៉ា និងលោក មាឃ គួន និងអ្នកចូលរួមឧបត្ថម្ភទាំងអស់ ចំពោះការលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំពោះការរចនាឈុតតំណាងជាតិជូនបវរកញ្ញាចក្រវាលកម្ពុជា២០២០។