កញ្ញា ហុិន ច័ន្ទនិរត្ន័ គឺជាពិធីការិនីវ័យក្មេងដែលមានភាពចាស់វស្សានៅក្នុងសង្គមសិល្បៈ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងមិនធម្មតា ប៉ុន្តែគេមិនដែលដឹងទេថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសណាម្នាក់ឡើយ ដោយសារនាងមិនដែលបើកចំហររឿងស្នេហាឱ្យមហាជនបានដឹង។
នៅក្នុងសំណេរលេងសើចមួយឃ្លារបស់នាងបានសរសេរថា «ឆ្នាំក្រោយរៀបការ» បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងចាំតាមដានមើលថាតើនេះគឺជាដំណឹងត្រៀមខ្លួនទុកជាមុននិង ជាតម្រុយរៀបមង្គលការរបស់នាងឬយ៉ាងណាទើបពិធីការិនីរូបនេះហ៊ានបោះពាក្យបែបនេះឱ្យមហាជនកើតចម្ងល់ ដោយសារគេមិនធ្លាប់ឃើញនាងប្រើភាសារលេងសើចក្នុងរឿងស្នេហាពីមុនមក ។
ក្នុងចំណោម ពិធីការិនី ជើងចាស់ នៅ ប៉ុស្តី៍បាយ័ន ដែលស្រស់ស្អាត និងល្បីល្បាញ ឃើញថា មានតែ ហុិន ច័ន្ទនិរត្ន័ ទេ ដែលផ្អិប ដំណឹងរៀបការយូរជាងគេ។ នាងគឺជា តារាស្រីដែល មានមន្តស្នេហ៍ ដោយល្បីមាន បុរសតាមស្នេហ៍ មិនតិចនោះទេ។ ប្រសិនបើនាង ព្រមបើកបេះដូង នោះវិថីជីវិត របស់នាង និងឆ្លងដល់ត្រើយសុខសុភមង្គល។ ងាកមកចាប់អារម្មណ៏ ដំណឹង ប្រកាសចូលរោងការ របស់ហុិន ច័ន្ទនិរត្ន័ អោយគេបានដឹង អាចជា ចេតនា មិនចង់អោយ មានអ្នកតាម ស្នេហ៍ នាងតទៅទៀត។ ពេលនេះ នាងមានអ្នកមើលថែរ រួចហើយ រង់ចាំតែដល់ពេលា ជ័យ និងប្រកាសអោយគេដឹងតែប៉ុណ្ណោះ។
ហុិន ច័ន្ទនិរត្ន័ ជាអ្នកខេត្ត តាកែវ ហើយក៏ ជាអតីត ហ្វ្រេសសុីហ្គើល លេខ១ ជំនាន់ទី៣។ នាងចូលធ្វើពិធីការិនី ដំបូងគេនៅប៉ុស្តី៍លេខ៣ ហើយក៏ ហក់មកទូរទស្សន៏បាយ័ន។ ស្រីស្អាត តូចស្រស់រូបនេះ ក៏មានទេពកោសល្យ សម្តែងភាពយន្តដ៏ ពូកែ និងគ្រងនូវតំណែងតួឯក បានជាច្រើនរឿងទាំងដុំនិងរឿងភាគ។